ជា​ទូទៅ អាការៈ​ឈឺ​អណ្ដាត​បន្ទាប់​ពី​ញ៉ាំ​ផ្លែឈើ​រួច​ ​អាច​បណ្ដាល​ពី​កត្តា​ជា​ច្រើន​ រួម​មាន​ជំងឺ​ដំបៅ​ក្នុង​មាត់​ ​ឬ​ខ្វះ​វីតាមីន ហើយផ្លែឈើ​មួយ​ចំនួន​​ ជា​ពិសេស​​ក្រូច​ឆ្មារ​ ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ឆៀប​ៗ​ ឬ​ក្រហាយ​ក្នុង​មាត់ ឬអណ្ដាត​ដែរ​​។

អាលែកហ្ស៊ី​​ និង​ការ​ឈឺ​អណ្ដាត​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​មូលហេតុ​ទូទៅ​នៃ​ការ​ឈឺ​អណ្ដាត​ គឺ​បង្ក​ឡើង​ដោយ​​ជំងឺ​អាលែកហ្ស៊ី​មាត់ឬ​​អាលែកហ្ស៊ី​​នឹង​ផ្លែឈើ​។​ ​​ជំងឺ​អាលែកហ្ស៊ី​មាត់​ជា​ធម្មតា​​គឺ​ប៉ះពាល់​ដល់​មាត់​ និង​បំពង់​ក ហើយ​វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ទូទៅ​ផង​ដែរ​ ដូចជា​ហើម​​អណ្ដាត​ និង​មាត់​ រមាស់​មាត់​ ហៀរ​ទឹក​ភ្នែក​ កណ្ដាស់​ ឈឺ​ពោះ​ និង​ក្អួត។ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ វា​​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ ឬ​ពិបាក​លេប​​អាហារ​ ឬ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ីធ្ងន់ធ្ងរ ​ដែល​ជា​ប្រតិកម្ម​គំរាមកំហែង​ដល់​អាយុ​ជីវិត​។

ជា​ទូទៅ​ ផ្លែឈើ​​មួយ​ចំនួន​ ដូចជា​​ផ្លែ​ប៉ោម​ ផ្លែ​ប៉េស ផ្លែ​សារី​ និង​ស្ត្រប៊ឺរី​ ​មាន​ផ្ទុក​​​អង់ស៊ីម​Bromelian ដែល​អាច​បណ្ដាល​ឲ្យ​យើង​​មាន​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​មាត់។

​ជំងឺ​ជ្រាំង​មាត់ ឬ​ដំបៅ​មាត់

ពិត​ណាស់​ អាការៈ​ឈឺ​អណ្ដាត​ក្រោយ​ញ៉ាំ​ផ្លែ​ចេក ប៉ោម ឬ​ផ្លែឈើ​ដទៃ​ទៀត​​អាច​មិន​មែន​បណ្ដាល​មក​ពី​ផ្លែឈើ​នោះ​ទេ​។​ ជំងឺ​ជ្រាំង​មាត់​​ ក៏​អាច​បង្ក​ជា​អាការៈ​ឈឺ​អណ្ដាត​ ​អញ្ចាញ​​ធ្មេញ​ ​ប្រេះ​នៅ​គែម​មាត់​ ឬ​អុជស​ៗ នៅ​​តាម​ក្រអូម​មាត់។​

ស្រដៀង​គ្នា​នេះ​ដែរ ដំបៅ​មាត់​​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​​នៅ​ក្នុង​ក្រអូមមាត់​។​ ​ចំពោះ​អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីដ​ រួម​ទាំង​ទឹក​ផ្លែឈើ​ និង​ផ្លែ​ក្រូច​អាច​ធ្វើ​ឲ្យ​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម​ ព្រម​ទាំង​ពន្យឺត​ការ​ជា​សះ​ស្បើយ​ផង​ដែរ​។ ប្រសិនបើ​គ្នា​យើង​មាន​ដំបៅ​ក្នុង​មាត់​ និង​ប្រឈម​អាការៈ​ឈឺ​អណ្ដាត​បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ក្រូច​រួច​ ចូរ​ជៀសវាង​ញ៉ាំ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ រហូត​ដល់​អាការៈ​របស់​យើង​បាន​ជា​សះ​ស្បើយ​ជា​មុន​សិន​។​

កង្វះ​សារធាតុ​ចិញ្ចឹម​

មូលហេតុ​ទូទៅ​មួយ​ទៀត​នៃ​ការ​ឈឺ​អណ្ដាត​ គឺ​មក​ពី​កង្វះ​វីតាមីន​B12​។​ សារធាតុ​ចិញ្ចឹម​នេះ​ គាំទ្រ​ដល់​មុខងារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និង​ជួយ​ឲ្យ​រាងកាយ​ផលិត​កោសិកា​ឈាម​ក្រហម​​ថែម​ទៀត​ផង​។

កង្វះ​វីតាមីន​B12​ អាច​នាំ​ឲ្យ​យើង​មាន​ជំងឺ​ស្លេកស្លាំង​ ដំបៅ​មាត់​ បញ្ហា​ភ្នែក​ ការ​បាក់​ទឹក​ចិត្ត​ និង​ការ​រលាក​។​ រោគ​សញ្ញា​មួយ​ទៀត​ គឺ​ជំងឺ​រលាក​អណ្ដាត​ ដែល​​ធ្វើ​ឲ្យ​អណ្ដាត​ឈឺ​ និង​ក្រហម​ ព្រម​ទាំង​ហើម​អណ្ដាត​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]