គ្នា​យើង​ដឹង​​ហើយ​ថា​ភ្នែក​មាន​សារ​សំខាន់​ប៉ុនណា​សម្រាប់​ជីវិត​​ប្រចាំ​ថ្ងៃ​។ ជំងឺ​ភ្នែក​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​គំហើញ ដូច​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ប្រញាប់​ព្យាបាល​ពេល​ភ្នែក​មាន​ជំងឺ និង​ត្រូវ​ថែទាំ​ភ្នែក​ឲ្យ​បាន​ល្អ​។​

១.​តិចនិក​២០.២០.២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ធម្មតា​ភ្នែក​មនុស្ស​យើង​អាច​នឹង​ព្រិច​ចុះ​ឡើង​ប្រហែល​១៥​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​នៅ​ពេល​យើង​រវល់​សម្លឹង​កុំព្យូទ័រ ទូរទស្សន៍ ឬ​ទូសព្ទ យើង​អាច​នឹង​​ភ្លេច​ព្រិច​ភ្នែក និង​នាំ​ឲ្យ​សកម្មភាព​ព្រិច​ភ្នែក​ធ្លាក់​មក​ត្រឹម​៥​ទៅ​៧​ដង​ក្នុង​មួយ​នាទី​វិញ​ អាច​នាំ​ឲ្យ​ភ្នែក​ងាយ​ស្ងួត​។

តិចនិក​២០.២០.​២០ គឺ​សំដៅ​ដល់​ការ​សម្លឹង​មើល​អេក្រង់​គ្រឿង​អេឡិក​ត្រូវ​និច​ត្រឹម​២០​នាទី​ម្ដង​ ហើយ​ត្រូវ​ងាក​ភ្នែក​ទៅ​មើល​វត្ថុ​ផ្សេង​ក្នុង​ចម្ងាយ​២០​ហ្វីត​ (ប្រហែល​៦ម៉ែត្រ​)​ពី​ខ្លួន ក្នុង​រយៈពេល​២០​វិនាទី​។ ការ​ធ្វើ​ដូច​នេះ អាច​ជួយ​ឲ្យ​ភ្នែក​របស់​យើង​មាន​ឱកាស​សម្រាក​បាន​ខ្លះ​។

២. បញ្ចេញ​សកម្មភាព​រាង​កាយ​

អ្នក​បញ្ចេញ​សកម្មភាព​រាង​កាយ​ច្រើន តែ​ង​មាន​សុខភាព​រាង​កាយ​ល្អ​ជាង​អ្នក​ដែល​មិន​ហាត់​ប្រាណ។ ការ​ធាត់ ឬ​លើស​ទម្ងន់ ធ្វើ​ឲ្យ​មនុស្ស​យើង​​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​មួយ​ចំនួន​ទៀត នាំ​ឲ្យ​មាន​បញ្ហា​ដល់​ភ្នែក​។​

៣. មាន​បញ្ហា​ភ្នែក​ត្រូវ​ទៅ​ជួបពេទ្យ​

បើ​សិន​ជា​យើង​មាន​បញ្ហា​ស្រវាំង​ភ្នែក​កើត​ឡើង​ញឹក​ញាប់ រំខាន​ដល់​គំហើញ​របស់​យើង​ នោះ​ជា​ពេល​ដែល​យើង​គួរ​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ដែរ​​ហើយ​។

៤. របប​អាហារ​

របប​អាហារ​ត្រឹម​ត្រូវ​ជួយ​ឲ្យ​ភ្នែក​របស់​យើង​មាន​សុខភាព​ល្អ​។ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គួរ​មាន​បន្លែ​ និង​ផ្លែឈើ និង​ត្រី ជា​ដើម។​ បន្លែ​គួរ​ជា​បន្លែ​ពណ៌លឿង និង​បៃតង​។

៥. ប្រើ​វ៉ែនតា​ការពារ​ពន្លឺ​ចេញ​ពី​អេក្រង់​

បើ​សិន​ជា​យើង​​ធ្វើ​ការ​ច្រើន​ម៉ោង​នៅ​មុខ​កុំព្យូទ័រ​​រាល់​ថ្ងៃ យើង​គួរ​តែ​ប្រើ​វ៉ែន​តា​ការពារ​ពន្លឺ​កុំព្យូទ័រ​ដើម្បី​កុំ​ឲ្យ​ឈឺ​ភ្នែក ដោយ​សារ​ពន្លឺ និង​ការ​សម្លឹង​កុំព្យូទ័រ​យូរ​​ម៉ោង​។ ​ដូច​គ្នា​ដែរ យើង​គួរ​កែសម្រួល​ពន្លឺ​លើ​អេក្រង់​កុំព្យូទ័រ​ឲ្យ​សម​នឹង​ភ្នែក កុំ​ឲ្យ​ចាំង​ពេក ឬ​ងងឹត​ពេក​ជាដើម ពោល​គឺ​ធ្វើ​ឲ្យ​យ៉ាង​ឲ្យ​ពន្លឺ​សមាមាត្រ​ទៅ​នឹង​ពន្លឺ​​មជ្ឈដ្ឋាន​ជុំ​វិញ​យើងដែរ​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]