ភ្នំពេញ៖ បើនិយាយដល់ សិល្បករ សិល្បការិនីខ្មែរនាពេលបច្ចុប្បន្ននេះ មានភាពក្លាហានក្នុងការបញ្ចេញមុខគូស្នេហ៍ជាសាធារណៈ ដោយមិនខ្លាចប៉ះពាល់ឈ្មោះដូចពេលមុនៗឡើយ។ ពិតណាស់ បន្ទាប់ពីបង្ហាញមុខមាត់គូស្នេហ៍រួច មានគូស្នេហ៍ខ្លះបានសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារឲ្យមានសុភមង្គលផងដែរ។

ម្យ៉ាងវិញទៀត បន្ទាប់ពីរៀបការរួច មានគូខ្លះក៏សម្រេចចិត្តយកកូនភ្លាមៗ ដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំជាងមុន។ ដោយឡែក បើទោះបីរៀបការបង្កើតកូនរួចក៏ពិតមែន តែប្រជាប្រិយភាពរបស់គេហាក់បីដូចជាមិនថយចុះឡើយ បែរជាកាន់តែមានការគាំទ្រច្រើនជាងមុនទ្វេដង។ ជាពិសេស អ្នកគាំទ្រតែងតែចង់ឲ្យពួកគេថតរូបជុំគ្រួសារ និងបង្ហាញមុខកូនឲ្យបានច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ក្រៅពីមានទេពកោសល្យ និងសមត្ថភាពអាចក្លាយជាតារាដ៏ល្បីប្រចាំប្រទេសហើយនោះ គ្រួសារអ្នកសិល្បៈជាច្រើនគូ ត្រូវបានមហាជនសម្លឹងមើលឃើញពីឥទ្ធពលគ្រួសារដ៏មានសុភមង្គលខ្លាំងតែម្ដង។ ហើយគ្រួសារតារាខ្មែរគំរូទាំង១១គូ ដែលហ្វេនប្រាថ្នាចង់បានដូចនោះមានដូចជា៖

១៖ អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត

អ្នកនាង យក់ ថិតរដ្ឋា ជាមួយស្វាមីនិងកូនៗ 

២៖ លោក ខេមរៈ សិរីមន្ត

លោក ខេមរៈ សិរីមន្ត ជាមួយភរិយានិងកូនៗ

៣៖ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ

លោក ជា វិបុលជាមួយភរិយា និងកូនស្រី

៤៖ លោក ជា វណ្ណារិទ្ធ

 លោក ជា វណ្ណារិទ្ធ ជាមួយភរិយា និងកូនប្រុសទាំងពីរ

៥៖ អ្នកនាង គង់ ចាន់ ស្រីមុំ និងលោក គឹម សីហា

អ្នកនាង គង់ ចាន់ ស្រីមុំ ជាមួយស្វាមី និងកូនស្រី 

៦៖ លោក កែវ វាសនា

លោក កែវ វាសនា ជាមួយភរិយា និងកូនៗ

៧៖ អ្នកនាង សួស វីហ្សា និងលោក ថមមី

អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី

៨៖ អ្នកនាង ឱក សុគន្ធកញ្ញា

អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូនប្រុស

៩៖ លោក ព្រាប សុវត្ថិ

 លោក ព្រាប សុវត្ថិ ជាមួយភរិយា និងកូនប្រុសទាំង៣

១០៖ លោក នី រតនា

លោក នី រតនា ជាមួយភរិយា និងកូនស្រី

១១៖ អ្នកនាង ម៉ាក សែនសូនីតា

អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ