សៀមរាប៖ បើនិយាយពីជីវិតស្នេហារបស់កំពូលតារាចម្រៀង មាស សុខសោភា យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅឆ្នាំ នាងនិងគូស្នេហ៍នៅតែស្រលាញ់គ្នាយ៉ាងល្អូកល្អើនខ្លាំងដដែល ខណៈអ្នកទាំងពីរបានចាប់ដៃគ្នាមកជាង ១០ឆ្នាំហើយក៏ដោយ។
លើសពីនេះទៅទៀត ទោះបីជាចំណងស្នេហ៍របស់ មាស សុខសោភា និងគូស្នេហ៍មានរយៈពេលជាច្រើនឆ្នាំពិតមែន ក៏មហាជន កម្រនឹងបានឃើញពួកគេបង្ហាញសកម្មភាពស្និទ្ធស្នាលនៅបណ្ដាញសង្គមញឹកញាប់ណាស់ ពោលគឺពួកគេចូលចិត្តប្រើជីវិតឯកជនបែបស្ងប់ស្ងាត់ច្រើនជាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ មាស សុខសោភា ក៏ទើបតែបានបង្ហោះរូបភាពជាមួយគូស្នេហ៍របស់នាង ក្នុងដំណើរកម្សាន្តទៅលេងខេត្តសៀមរាបយ៉ាងរីករាយផងដែរ។ ដោយក្នុងនោះ អ្នកទាំងពីរ បានថតរូបរួមគ្នាជាមួយកាយវិការកៀកកើយក្បែរគ្នាយ៉ាងស្និទ្ធស្នាល ពោរពេញដោយស្នាមញញឹម មើលទៅពិតជាមានក្ដីសុខខ្លាំងតែម្ដង រហូតធ្វើឲ្យហ្វេនៗឃើញហើយ ពិតជាពេញចិត្តនិងពោលពាក្យសរសើរសឹងគ្រប់គ្នាផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]