ភ្នំពេញ៖ កន្លងមក តារាចម្រៀង សុខ ពិសី គឺជាតារាចម្រៀងមួយរូប ដែលល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតែទេពកោសល្យនៃការបង្ហើបសំនៀង ដែលមានលក្ខណៈស្រទាន់ធ្វើឲ្យហ្វេនៗស្តាប់មិនចេះជិនណាយ។
តួយ៉ាង ក្រៅពីទេពកោសល្យដ៏មានភាពបុិនប្រសប់នៅក្នុងអាជីពជាអ្នកសិល្បៈដ៏មានឥទ្ធិពលមួយរូប តារាស្រីរូបនេះ ក៏មានសម្រស់ស្រស់ស្អាតពីធម្មជាតិ និងបន្ថែមដោយការថែរក្សាសម្រស់ទៀត គួរឲ្យស្ញប់ស្ញែងណាស់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនាពេលថ្មីៗនេះ សុខ ពិសី បានបង្ហាញរូបភាពថ្មីទៀតហើយ ដោយលើកមើលទៅចង់ក្មេងជាងលើកមុនទៀត ដោយយើងមើលទៅលើស្បែកមុខកញ្ញា គឺគ្មានស្នាមជ្រីវជ្រួញបន្តិចសោះឡើយ ថែមទាំងសភ្លឺរលោងម៉ត់ខៃផងដែរ ក្រៅពីនេះទៀតចំពោះរូបរាងក៏ហាក់បីដូចជានៅដដែល គឺតូចច្រឡឹង គួរឲ្យស្រលាញ់តែម្តងហើយ។
ចំណែកអ្នកគាំទ្រវិញ ក៏បានពោលពាក្យសរសើរទៅកាន់អាយដល សុខ ពិសី ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតទៅៗផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]