ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញមានមនុស្សជាច្រើន បានទិញ និងយកសត្វមកចិញ្ចឹមមិនថា សុនខ ឆ្មា ឬសត្វស្លាបនោះទេ។ ម្យ៉ាងការចិញ្ចឹមសត្វនៅផ្ទះ សម្រាប់អ្នកខ្លះចិញ្ចឹមដើម្បីកែអផ្សុក សម្រាប់ការពារផ្ទះ និងដោយការស្រលាញ់ចូលចិត្តជាដើម។ មិនតែប៉ុណ្ណោះ សត្វដែលគេឧស្សាហ៍ឃើញ និងពេញនិយមចិញ្ចឹមបំផុតនោះគឺ សុនខតែម្ដង ដោយសារសុនខជាប្រភេទសត្វដែលងាយនឹងចិញ្ចឹមជាងសត្វដទៃផ្សេងទៀត។

ពិតណាស់ បើក្រឡេកមកមើលតារាវិញ ក៏មិនខុសពីបងប្អូនប្រជាពលរដ្ឋដទៃប៉ុន្មានឡើយ ទោះរវល់នឹងការងារសឹងតែគ្មានពេលទំនេរនៅផ្ទះ តែគេឃើញពួកគេនៅតែចិញ្ចឹមសុនខនៅផ្ទះ និងបានមើលថែយ៉ាងល្អថែមទៀតផង។ ហើយសុនខ ដែលសិល្បករសិល្បការិនីខ្មែរយកមកចិញ្ចឹមសុទ្ធតែជាពូជល្អៗ និងឆ្លាតគួរឲ្យស្រលាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តារាខ្មែរដែលបានចិញ្ចឹមសុនខ ហើយស្រលាញ់សុនខខ្លាំងបំផុតនោះមានដូចជា៖

១៖ អ្នកនាង សុគន្ធ និសា

គេឃើញកំពូលតារាចម្រៀងស្រីរូបនេះចិញ្ចឹមសុនខច្រើនក្បាល ហើយនាងតែងតែបង្ហាញសកម្មភាព នុងផុសរូបស្អាតៗជាមួយសត្វចិញ្ចឹមគ្រប់ពេល។

  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា

២៖ កញ្ញា ណាក់ ស្រីណា

ចំពោះតារាសម្ដែង និងពិធីការិនីរូបនេះវិញ ក៏មិនខុសពីអ្នកនាង សុគន្ធ និសាប៉ុន្មានឡើយ ដោយនាងក៏ជាតារាស្រីដែលស្រលាញ់និងចូលចិត្តសុនខខ្លាំងោងដែរ។

  កញ្ញា ណាក់ ស្រីណា
  កញ្ញា ណាក់ ស្រីណា

៣៖ លោក អ៊ុន សុធា

បើមកមើលកម្លោះសង្ហារលោក អ៊ុន សុធា គេតែងតែបង្ហាញភាពស្និទ្ធស្នាល និងមើលថែដល់សត្វចិញ្ចឹមគ្រប់ពេល ហើយសត្វចិញ្ចឹមរបស់លោកមានច្រើនប្រភេទ មិនថា សុនខ ឬសត្វស្លាបនោះទេ។

  លោក អ៊ុន សុធា
  លោក អ៊ុន សុធា

៤៖ កញ្ញា សុភ័ក្រ កុសុម៉ា

ថ្មីៗនេះ ពិធីនារីពូកែវោហាស័ព្ទរូបនេះ ទើបយកសុនខមកចិញ្ចឹម តែគេឃើញនាងបានយកចិត្តទុកដាក់ និងមើលថែសត្វចិញ្ចឹមបានយ៉ាងល្អផងដែរ។

  កញ្ញា សុភ័ក្រ កុសុម៉ា
  កញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា