កំពត៖ ប្រាកដណាស់ បើនិយាយដល់តារាហ្វេសប៊ុក ជឿជាក់ថាប្រិយមិត្តច្បាស់ជានឹកដល់ Peypey Dy មុនគេ ដោយតារាហ្វេសប៊ុករូបនេះបានសាងឈ្មោះឲ្យមានភាពល្បីល្បាញអស់ជាច្រើនឆ្នាំមកហើយ នៅតែអាចឲ្យអ្នកលេងបណ្ដាញសង្គមចូលចិត្តបានដដែល។ មូលហេតុដែលតារារូបនេះ នៅតែទទួលបានប្រជាប្រិយភាព ក៏ព្រោះតែលោកមានភាពប៉ិនប្រសព្វលើពាក្យសម្ដីនិយាយកំប្លុកកំប្លែង ធ្វើឲ្យអ្នកមើលមានភាពសប្បាយរីករាយជាដើម។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនវិញ ឃើញថា Peypey Dy បានប្រើជីវិតយ៉ាងហ៊ឺហារ ជាពិសេស តែងតែមានដំណើរកម្សាន្តជានិច្ច។ បើនិយាយដល់ដៃគូស្នេហា តារារូបនេះមិនសូវបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ឲ្យអ្នកគាំទ្របានឃើញប៉ុន្មានឡើយ។ ម្យ៉ាងក្រោយឮដំណឹងចែកផ្លូវជាមួយអតីតសង្សាររួច លោកមិនទាន់បើចិត្តទទួលយកនរណាម្នាក់មកស្អំបេះដូងនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រោយកំព្រាបេះដូង មិនព្រមបើកចិត្តទទួលយកនរណាម្នាក់ចូលមកក្នុងជីវិតនោះ ថ្មីៗនេះ គេដឹងថា បច្ចុប្បន្ន Peypey Dy កំពុងមានទំនាក់ទំនងស្នេហាជាមួយកម្លោះវ័យក្មេងម្នាក់ផងដែរ។ បន្ទាប់ពីទាក់ទងគ្នាមិនបានប៉ុន្មានផង ស្រាប់តែម្សិលមិញនេះលោកបានដឹកដៃគូស្នេហ៍ទៅលេងសមុទ្រ ព្រមទាំងបានថតរូប ស្លៀកឈុតគូស្នេហ៍ មើលទៅពិតជាផ្អែមល្ហែមខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ ស្របពេលបង្ហោះរូបជាមួយសង្សារថ្មីរួច ក៏មានហ្វេនចូលទៅ comment ពោលពាក្យសរសើរ និងថាសមគ្នាទៀតផង៕
សូមទស្សនាារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]