សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ២៤ កន្លងទៅ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា ចំរើន សុភ័ក្រ ដែលមហាជនតែងស្គាល់ថាជា តារាចម្រៀងមួយរូប អាចបកស្រាយចម្រៀងបានគ្រប់ទម្រង់ បានសម្រេចហោះទៅអាមេរិកភ្លាមៗ  នេះបើយោងការបញ្ជាក់នៅគណនីហ្វេសប៊ុករបស់តារាចម្រៀងនេះផ្ទាល់តែម្ដង។    

ជាមួយគ្នានេះ អ្នកគាំទ្រពិតជា ភ្ញាក់ផ្អើលជាខ្លាំង ព្រោះបន្ទាប់ពីស្ថានភាពកូវីដ-១៩នៅលើពិភពលោកមិនទាន់ធូរស្បើយនៅឡើយ តែតារាស្រីល្បីឈ្មោះ មួយរូបនេះនៅតែបានធ្វើដំណើរចាកចេញពីកម្ពុជា ទៅទឹកដីសហរដ្ឋអាមេរិក ដដែល។ យ៉ាងណាមិញ ចំពោះការចាកចេញនេះ គេពុំទាន់ដឹងនូវគោលបំណងរបស់កញ្ញា ចំរើន សុភ័ក្រ នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើទោះបីមាន ការរីករាលដាលនៃជំងឺកូវីដ១៩ ស្ទើរគ្រប់ទីកន្លែងក៏ដោយ តែប្រសិនបើក្រឡេកទៅមើល រូបភាពជាច្រើនសន្លឹករបស់តារាស្រីរូបនេះបានបង្ហោះមកពីទឹកដីសហរដ្ឋអាមេរិកនេះវិញ គឺឃើញថាមានភាពស្រស់ស្រាយជាខ្លាំង ដោយរូបនាងបានបង្ហាញជាមួយនឹងរូបរាងតូចច្រឡឹង ស្អាតគួរឲ្យស្រលាញ់ផងដែរ បូករួមទេសភាពសែនស្រស់ បៃតងស្រងាត់ទៀតនោះ កាន់តែធ្វើឲ្យសម្រស់ ចំរើន សុភ័ក្រ មានភាពស្រស់បំព្រង គួរឲ្យស្រឡាញ់ខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ