ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជាប្រញាប់ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះការឆ្លងការរាលដាលនៃជំងឺកូវីដ បំប្លែងខ្លួនថ្មីប្រភេទ Delta នៅក្នុងសហគមន៍ តាមរយៈការនាំចូលពីខាងក្រៅប្រទេសមក។
យោងតាមលិខិតមួយរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ជូនដល់ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ បានឱ្យដឹងថា ដោយផ្អែកតាមសភាពការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta មានវត្តមាននៅកម្ពុជា តាមរយៈការនាំចូលពីតាមបណ្តាច្រកព្រំដែននានា និង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta នេះ ចូលក្នុងសហគមន៍ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមធ្វើការណែនាំដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- អនុវត្តវិធានការធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កមាត់ច្រកព្រំដែន ចំពោះអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅតាមភូមិ ឃុំទៀតទេ។ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត (គ.រ.ខ.) ត្រូវសហការជាមួយអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូល និងការធ្វើចត្តាឡីស័ក ដើម្បីកំណត់ទីតាំងមណ្ឌលចត្តាឡីស័កដែលនៅជិតបំផុតសម្រាប់ ការធ្វើចត្តាឡីស័កនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងវិធានការចត្តាឡីស័កនេះ នៅតាមមណ្ឌលឲ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល។
- បង្កើនការពង្រឹងការគ្រប់គ្រងច្រកព្រំដែន ជាពិសេស ច្រករបៀង ចៀសវាងការជ្រៀតឆ្លងព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មី ចូលក្នុងសហគមន៍។ គ. រ.ខ. ត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលវិលត្រឡប់មកភូមិ-ឃុំវីញ និងត្រូវអនុវត្តវិធាន ការចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ក្នុងករណីដែលរកឃើញថា ប្រជាពលរដ្ឋទាំងនោះ ពុំបានឆ្លង កាត់ការធ្វើចត្តាឡីស័កនៅតាមព្រំដែន។
- ពង្រឹងការអនុវត្តវិធានការ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែរយៈចម្លងនៃមេរោគកូវីដ១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋានដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]