ភ្នំពេញ៖ ជាការពិតណាស់ តារាស្រីដ៏មានប្រជាប្រិយភាពទាំងប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាស្គាល់ពួកគេយ៉ាងច្បាស់រួចមកហើយ តាមរយៈការងារសិល្បៈនានា ព្រមទាំងការសម្ដែងក្នុងរឿង សម្ដែងចម្រៀងខារ៉ាអូខេជាច្រើននាពេលកន្លងមក ដែលក្នុងការងារនីមួយៗទាំងនោះ សុទ្ធសឹងតែបង្ហាញឲ្យឃើញថា ពួកគេពិតជាមានសមត្ថភាពយ៉ាងពូកែផងដែរ។
អ្វីដែលកាន់តែពិសេសថែមទៀត យើងឃើញថា ពីដំបូងឡើយ តារាស្រីទាំងសុទ្ធសឹងគ្រាន់តែជាតារាសម្ដែងតែមួយមុខប៉ុណ្ណោះ ប៉ុន្តែក្រោយពីនោះបន្ទាប់ពីមានប្រជាប្រិយភាពកាន់តែល្បីល្បាញខ្លាំងឡើងៗ ពួកគេក៏បានវិវត្តន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ អាចធ្វើជាពិធីការិនីប្រចាំប៉ុស្ដិ៍ទូរទស្សន៍ល្បីៗរហូតមានឈ្មោះបោះសម្លេង មានអ្នកគាំទ្រកាន់តែច្រើន គួរឲ្យសរសើរតែម្ដង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីទាំងនោះ មានដូចខាងក្រោម៖
១.ថន លក្ខិណា សោម ស្រីនាថ និង ប៉ែន ស្រីពេជ្រ
សព្វថ្ងៃ តារាស្រីបីនាក់នេះ នាងជាពិធីការិនីដ៏ល្បីប្រចាំប៉ុស្ដិ៍ ហង្សមាស។



២.ជី ជី និង គង់ វង្សយ៉ាទី
តារាស្រីពីនាក់នេះ ក៏ជាពិធីការិនីដ៏ល្បីក្នុងប៉ុស្ដិ៍ទូរទស្សន៍ CTN ។


៣.កែវ និសា
ក៏ជាពិធីការិនី នៅក្នុងប៉ស្ដិ៍ទូរទស្សន៍ CNC ។

៤.ហេង កែវនីតា ហ៊ិន ច័ន្ទនីរ័ត្ន និង សុខ សោម៉ាវត្តី
ក្រៅពីអាជីពជាតារាសម្ដែង សព្វថ្ងៃ តារាស្រីបីនាក់នេះ នាងជាពិធីការិនីដ៏ល្បីប្រចាំប៉ុស្ដិ៍ បាយ័ន។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]