ភ្នំពេញ៖ ក្រោយរៀបការហើយបានជាងមួយឆ្នាំ ទីបំផុតតារាសម្ដែងស្រី ឈុំ វត្តី ក៏ទទួលបានចំណងដៃនៃចំណងស្នេហ៍របស់ពួកគេ ដោយកំពុងតែពរពោះកូនដំបូង ដែលជាតំណក់ឈាមរួមគ្នាជាមួយស្វាមីជាទីស្រលាញ់ ហើយពេលនេះក៏ជិតគ្រប់ខែដល់ពេលត្រូវសម្រាលផងដែរ។
ទន្ទឹមនឹងពេលវេលាកាន់តែកៀកថ្ងៃសម្រាលទៅហើយនោះ តារាស្រីរូបនេះ ក៏បាននាំគ្រួសារទៅថតរូបរូបទុកជាអនុស្សាវរីយ៍ជាច្រើនសន្លឹក និងបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ទទួលបានការអបអរសាទរពីហ្វេនៗជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងរូបភាពទាំងនោះ ឈុំ វត្តី បានថតបង្ហាញសាច់ផ្ទៃពោះដែលកំពុងប៉ោងធំ និងបញ្ចេញកាយវិការយ៉ាងរីករាយ ជាមួយស្នាមញញឹមយ៉ាងស្រស់ថែមទៀតនោះ មើលទៅគ្រប់រូបភាពរបស់តារាស្រីរូបនេះពិតជាស្រស់ស្អាត ហ្វេនៗឃើញសរសើរសឹងគ្រប់គ្នាផងដែរ៕
ទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]