ភ្នំពេញ៖  ជាតារាចម្រៀងដ៏ឆ្នើមប្រចាំព្រះរាជាណាក្រកម្ពុជា ក៏ដូចជាស្ថិតនៅក្នុងទ្រនំផលេិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនខ្មែរស្គាល់គ្រប់ៗគ្នាថា ជាតារាចម្រៀងដ៏មានឥទ្ធិពលមួយរូប ដែលពោរពេញដោយសមត្ថភាព មានសំនៀងទឹកដមច្រៀងស្រទន់ពីរោះរណ្ដុំអង្រួនបេះដូង អ្នកស្តាប់ឱ្យអណ្តែតអណ្តូងទៅតាមសាច់ភ្លេង និង អត្ថន័យចម្រៀងរបស់តារារូបនេះគ្រប់ៗគ្នា។ 

លើសពីនេះ  អ្វីដែលធ្វើឱ្យមហាជនតែងតែគោរពស្រលាញ់ តារាចម្រៀងស្រីរូបនេះស្ទើរគ្រប់ៗគ្នានោះគៗ ត្រង់ចំណុចមួយដែលអ្នកនាង សុគន្ធ និសា កម្រនឹងលេងខ្លួនឆាតឆើយ ស៊ិចស៊ីដូចតារាដទៃទៀតណាស់ ព្រោះនាងគឺជាតារាមួយរូបដែលចូលចិត្តភាពចាស់ទុំ និង ការស្លៀកពាក់ស្រគត់ស្រគុំសមសួនបែបនារីខ្មែរពិតៗ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ ដូចដែរបងប្អូនតែងបានឃើញ អ្នកនាងតែងស្ថិតក្នុងឈុតសម្លៀកបំពាក់បែបស្រគត់ស្រគុំសុភាពរាបសារជាហូរហែថែមទាំងមានរូបឆោមស្រស់ស្អាតកាន់តែធ្វើឱ្យអ្នកនាងស្រស់ស្អាតថែមមួយកម្រិតទៀត។

ប៉ុន្តែថ្ងៃនេះផងដែរ តារាស្រីសម្លេងស្រទន់មានមន្តស្នេហ៍រូបនេះ បែរជាងាកមកធ្វើឲ្យហ្វេនមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយ អ្នកនាង សុគ្ធ និសា បានតុបតែងខ្លួនយ៉ាងស្រស់ឆើតឆាយ ជាមួយនឹងទឹកមុខបែបកាច បបូរមាត់ក្រហមឆ្អិនឆ្អៅ អមជាមួយនឹង ឈុតរ៉ូពណ៌សរយ៉ាងស្រស់សោភាស្រស់ស្អាតលេចធ្លោខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាក្រោម៖

 សុគ្ធ និសា
 សុគ្ធ និសា
 សុគ្ធ និសា
 សុគ្ធ និសា
 សុគ្ធ និសា
 សុគ្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា