ភ្នំពេញ៖ ពិធីការិនីសាច់ចាំ អ្នកនាង យុគ ចិន្ដា បច្ចុប្បន្នកំពុងប្រើជីវិតរស់នៅយ៉ាងមានក្ដីសុខ ខណៈមានកូនស្រីធំពេញក្រមុំយ៉ាងដូច្នេះ។ ម្យ៉ាងតារារូបនេះ តែងតែបង្ហោះពីសកម្មភាពជាមួុយកូនស្រី និងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាធ្វើឲ្យហ្វេនលួចច្រណែនតែម្ដង។ ពិតណាស់ ក្រៅពីភាពស្និទ្ធស្នាល គ្រប់រូបភាពនាងតែងតែបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយផងដែរ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ អ្នកនាង យុគ ចិន្ដា ឧស្សាហ៍ដើរលំហែកាយ តាមតំបន់ទេសចរណ៍នានា មិនតែប៉ុណ្ណោះនាងក៏មិនភ្លេចនាំកូនស្រីទៅជាមួយឡើយ។ បើក្រឡេកមើលសម្រស់វិញ ឃើញថាពិធីការិនីឆ្នើមរូបនេះ នៅតែស្រស់ស្អាត ហើយក្មេងជាងវ័យមិនឲ្យចាញ់កូនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មុននេះបន្តិច អ្នកនាង យុគ ចិន្ដា បានបង្ហោះរូបជាមួយកូនស្រីជាថ្មីម្ដងទៀត តែរូបទាំងនេះនាងនិងកូនបានរៀបចំខ្លួនយ៉ាងសាមញ្ញ។ បើទោះបីធ្វើខ្លួនធម្មតាៗ តែមើលទៅម្ដាយកូនទាំងពីររូបនេះ នៅតែស្រស់សោភា ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ។ លើសពីនេះទៅទៀត បើមើលទៅកូនស្រីតារារូបនេះ មានកម្ពស់ខ្ពស់ប៉ិនម្ដាយទៅហើយ ម្យ៉ាងមើលមួយភ្លែតសឹងច្រឡំម្ដាយតែម្ដង ដោយសាររូបរាង មុខមាត់ និងកម្ពស់ស្រដៀងម្ដាយយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង យុគ ចិន្ដា
  អ្នកនាង យុគ ចិន្ដា
  អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី
 អ្នកនាង យុគ ចិន្ដា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា