ភ្នំពេញ៖ បើនិយាយពីការឈានជើងចូលសិល្បៈរបស់តារាចម្រៀងស្រី ពេជ្រ សោភា ជាច្រើនឆ្នាំមកនេះ យើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់មិនបាក់ស្រុតបន្តិចនោះឡើយ។ ហើយបើនិយាយពីសម្រស់វិញ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីសាច់ចាំរូបនេះក៏កាន់តែស្អាត លេចធ្លោ គួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ ពេជ្រ សោភា ទើបតែបានបង្ហាញសម្រស់របស់ខ្លួន នៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពមួយចំនួន ដែលស្ទាយ៍លេងខ្លួន និងការផាត់មុខក្នុងរូបភាពថ្មីលើកនេះ បានបង្ហាញឲ្យឃើញពីផ្ទៃមុខក្នុងវ័យ ៣៦ឆ្នាំរបស់នាង យ៉ាងជិតៗច្បាស់ៗថា ទោះបីជាវ័យកាន់តែជ្រេទៅមុខទៅហើយក្ដី ប៉ុន្តែសាច់មុខរបស់នាង នៅតែតឹងណែនស្អាត គ្មានស្នាមជ្រីវជ្រួញមិនចាស់់ទៅតាមអាយុសូម្បីបន្តិចឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តាមរយៈរូបភាពទាំងនោះ នៅពេលដែលជាអ្នកគាំទ្របានឃើញហើយក៏លាន់មាត់សរសើរអំពីសម្រស់ដ៏ក្មេងខ្ចីរបស់តារារូបនេះ ជាច្រើនហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]