ការទទួលបានសារធាតុចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់ចូលក្នុងរាងកាយអំឡុងពេលពពោះ ពិតជាសំខាន់ណាស់សម្រាប់ម៉ាក់ៗគ្រប់រូប ព្រោះអាហារទាំងនោះ មិនត្រឹមតែចូលទៅចិញ្ចឹមទាំងរាងកាយ និងសុខភាពរបស់ម៉ាក់ៗទេ វាក៏ជួយទ្រទ្រង់ទៅដល់ការលូតលាស់របស់កូនក្នុងផ្ទៃដែរ។ ជាពិសេស ពពួកវីតាមីន និងសារធាតុរ៉ែមួយចំនួន គឺម៉ាក់ៗពពោះខ្វះមិនបានតែម្ដង ដើម្បីសុខភាព និងការលូតលាស់របស់គភ៌បានល្អ។
លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានបកស្រាយពីអាហារដែលសម្បូរសារធាតុចិញ្ចឹម និងវីតាមីនដែលបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃតាំងពីត្រីមាសទី១ រហូតដល់ពេលម៉ាក់ៗពពោះសម្រាលមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់តាំងពីមានផ្ទៃពោះ រហូតដល់សម្រាល
១. ជាតិដែក៖ ដើម្បីបង្កើនកោសិកាឈាមក្រហម ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាម
២. អាស៊ីដហ្វូលិក ( folic acid)៖ ដើម្បីទប់ស្កាត់ទារកមានជំងឺលៀនខួរឆ្អឹងខ្នង (Spina bifida) ដែលបណ្ដាលមកពីកង្វះអាស៊ីដហ្វូលិក ជាជំងឺខុសប្រក្រតី សរសៃប្រសាទនៅត្រង់ចង្កេះដែលមិនអាចបញ្ជាសរីរាង្គចាប់ពីចង្កេះចុះក្រោមបាន ឬបញ្ជាបានតិចតួច
៣. ពពួកវីតាមីន និងរ៉ែ : វីតាមីន B12 , B6, វីតាមីន A, ជាតិស័ង្កសី, កាល់ស្យូម ដើម្បីជំនួយសុខភាពមាតា និងទារក។
ចាប់ពីត្រីមាសទី២ រហូតសម្រាល
១. កាល់ស្យូម៖ ដើម្បីឆ្អឹងកូនក្នុងផ្ទៃលូតលាស់ល្អ
២. សារធាតុ DHA៖ ដើម្បីខួរក្បាលកូនលូតលាស់ល្អ ឆ្លាតវៀងវៃ
ចំណាំ៖ ស្ត្រីមានផ្ទៃពោះ មិនត្រូវទិញថ្នាំបំប៉នវីតាមីនញាំតាមតែចិត្តខ្លួនឯង ព្រោះវាជាកាំបិតមុខ២ ញ៉ាំខ្វះក៏ប៉ះពាល់ ញ៉ាំលើសក៏ប៉ះពាល់សុខភាពមាតា និងទារកដូចគ្នា។
វេជ្ជបណ្ឌិតផ្នែកសម្ភពរូបនេះ បានណែនាំឲ្យស្ត្រីពពោះ មុននឹងប្រើប្រាស់ផលិតថ្នាំអ្វីមួយ ម៉ាក់ៗគួរទៅប្រឹក្សាពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព និងរោគស្ត្រីជាមុនសិន ដើម្បីទទួលបានសុខភាពល្អទាំងម្ដាយ និងទារក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]