ក្រួសក្នុងតម្រងនោម សំដៅលើកំណកក្នុងតម្រងនោម ដែលជាសារធាតុផ្សំរបស់ទឹកនោម។ ក្រួសក្នុងតម្រងនោម អាចមានពីតូចទៅធំ តាមទំហំរបស់វា ក្រួសធំៗ អាចនឹងបិទជិតរន្ធបង្ហូរទឹកនោមដែលចេញពីតម្រងនោមទៅប្លោកនោម ឬអាច ហៅថា ក្រួសមានរូបរាងដូចផ្កាយ។ ក្រួសក្នុងតម្រងនោមអាចបង្កឡើងដោយកត្តាសាមញ្ញៗមួយចំនួន ដែលយើងមិនគួរមើលរំលង។
លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឲ្យដឹងថា ចំពោះជំងឺក្រួសក្នុងតម្រងនោម មានកត្តា៣យ៉ាងដែលបណ្ដាលយើងប្រឈមនឹងកើតជំងឺនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ញ៉ាំទឹកមិនគ្រប់គ្រាន់
ក្រួសបង្កឡើងដោយសារទឹកនោមយើងមានផ្ទុកទៅដោយសារធាតុមួយចំនួនដែលមិនរលាយ។ ប្រសិនបើយើងមានកម្រិតទឹកនោមតិច ទៅបត់ជើងតូចបានតិចតូចពេក ដោយសារតែមិនសូវញ៉ាំទឹក នោះសារធាតុបង្កជាកំហាប់ សារធាតុរ៉ែ ក្នុងទឹកនោមដូចជា កាល់ស្យូម អាស៊ីដអុយរិក ព្រមទាំងសារធាតុមួយចំនួនផ្សេងៗទៀត អាចបង្កបង្កើតជាក្រួសក្នុងតម្រងនោម។ បើនិយាយឲ្យស្រួលស្ដាប់ ទឹកនោមមានកំហាប់ខ្ពស់ ហានិភ័យកើតក្រួសក្នុងតម្រងនោមក៏ខ្ពស់ដែរ។
២. បញ្ហាសុខភាពប្រចាំកាយ
បើយើងមានជំងឺរលាក ឬជំងឺផ្សេងទៀតនៅតម្រងនោម ឬប្លោកនោមញឹកញាប់ ក៏អាចបង្កឲ្យងាយជួបនឹងកើតជំងឺក្រួសតម្រងនោមដែរ។ គ្នាយើងត្រូវចងចាំថា ជំងឺរលាកតម្រងនោមបង្កឲ្យកើតក្រួសតម្រងនោម បើមានក្រួសតម្រងនោមបង្កឲ្យកើតជំងឺរលាកតម្រងនោមដូចគ្នា។ បុគ្គលខ្លះមានបញ្ហាទម្រង់ប្រព័ន្ធតម្រងនោមដំណើរការមិនល្អ ពីកំណើត ជាហេតុបង្កឲ្យកើតជំងឺក្រួសតម្រងនោម។
៣. ទឹកមិនស្អាត
ទឹករួមចំណែកខ្លាំងក្នុងការជួយបង្ការកុំឲ្យកើតគ្រួសក្នុងតម្រងនោម(ទឹកស្អាត)។ ជាក់ស្ដែង ទឹកសុទ្ធដែលដាក់លក់នៅលើទីផ្សារខ្លះផ្ទុកសារធាតុអ៊ីយ៉ុងច្រើន។ ចំណែក ពលរដ្ឋនៅតាមជនបទខ្លះប្រើទឹកអណ្ដូងសម្បូរដោយសារធាតុរឹងជាច្រើនដូចជា កាល់ស្យូម និងកាល់កែវ។ សារធាតុទាំងនោះ និងបង្កឲ្យកើតក្រួសក្នុងតម្រងនោមផងដែរ។
វេជ្ជបណ្ឌិតខាងលើពន្យល់បន្ថែមទៀតថា ក្រួសក្នុងតម្រងនោមបង្កឲ្យមាន ការឈឺចុកចាប់យ៉ាងខ្លាំងមិនអាចទ្រាំបាននៅម្ដុំចង្កេះមួយចំហៀង និងឈឺពោះ រាលដាលមកប្រដាប់ភេទ។ ការឈឺចាប់នេះបណ្ដាលមកពីក្រួសក្នុងតម្រងនោមធ្លាក់ ឬចេញមកស្ទះនៅតាមបង្ហួរនោមដោយប្រការណាមួយ ជួនកាលដោយសារការធ្វើដំណើរឆ្ងាយមិនបានញ៉ាំទឹកគ្រប់គ្រាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]