ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ បានពេល ម្សិលមិញនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ (Covid-19 Rapid Antigen Test) ឲ្យក្រុមហ៊ុនឯកជនក្នុងតម្លៃ ៣,៧ដុល្លារ/ឧបករណ៍ ដើម្បីយកប្រើប្រាស់តេស្តលើបុគ្គលិករបស់ខ្លួន។ តើឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ មានលក្ខណៈពិសេស និងប្រសិទ្ធភាពកម្រិតណា?
តាមសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ អាចរកឃើញអង់ទីហ្សែននៃវីរុសបានលឿនជាងការធ្វើតេស្ដ PCR ងាយស្រួលយកតាមខ្លួន អាចប្រើនៅនឹងកន្លែងដែលមានករណីសង្ស័យកូវីដ-១៩ ងាយស្រួលប្រើ មិនចាំបាច់មានឧបករណ៍ជំនួយច្រើន ឬជំហានរៀបចំស្មុគស្មាញហើយចេញលទ្ធផលលឿន មិនចាំយូរ ត្រឹមតែ ១៥នាទីប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននាព្រឹកនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ ដែលបានចុះបញ្ជិកាត្រឹមត្រូវ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មាន ៤ប្រភេទ និងមានប្រសិទ្ធភាពល្អ។ “ប្រសិទ្ធភាពល្អ អ៊ីចឹងហើយបានជាក្រសួងសុខាភិបាលមានការទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ ហើយបច្ចុប្បន្ននេះក្រសួងកំពុងប្រើប្រាស់នូវឧបករណ៍តេស្តទាំងនោះ សម្រាប់ការរុករក ស្រាវជ្រាវ”។
ចំពោះការប្រើប្រាស់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ នេះ លោកជំទាវក៏ស្នើសុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងទិញឧបករណ៍តេស្តដែលមានការបិទបញ្ជិកាត្រឹមត្រូវ ក្នុងករណីយើងប្រើមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស អាចមានផលប៉ះពាល់ដល់អ្នកធ្វើតេស្តេតែម្តង។
“ឧទារហណ៍ថា ខ្ញុំអត់មានទេ តែដល់ពេលធ្វើមិនត្រូវ ឬក៏តេស្តហ្នឹងមិនមានគុណភាព បែរជាបង្ហាញថាមានទៅវិញ ឬក៏មានផ្ទុកវីរុសកូវីដ ១៩ តែដល់ពេលធ្វើតេស្តទៅគុណភាពមិនល្អ ហើយរបៀបរបបនៃការធ្វើរបស់យើងមិនត្រឹមត្រូវ អ៊ីចឹងលទ្ធផលបែរជាបង្ហាញទៅអវិជ្ជមានទៅវិញ”។
លោកជំទាវថា ក្រសួងនឹងមានការបណ្តុះបណ្តាល រួមទាំងការផលិតវីដេអូអប់រំ ដើម្បីផ្សព្វផ្សាយពីប្រើប្រាស់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ទោះបីជាការធ្វើតេស្តនេះ លឿនរហ័សនិងងាយស្រួលប្រើក៏ដោយ តែក៏មាន គុណវិបត្តិ ដែរ ពោលគឺលទ្ធផលអវិជ្ជមានមិនពិតដែលអាចនាំឱ្យមានការរីករាលដាលនៃវីរុសដោយមិនបានដឹងខ្លួន។ ហេតុនេះហើយទើបបច្ចុប្បន្ន លទ្ធផលនៃការធ្វើតេស្តរហ័ស ត្រូវបានបង្រ្គប់ដោយការធ្វើតេស្ត PCR បន្ថែមម្តងទៀត ជាពិសេសសម្រាប់លទ្ធផលអវិជ្ជមាន ដើម្បីចៀសវាងលទ្ធផលអវិជ្ជមានមិនពិត (False Negative)។ ប៉ុន្តែ ប្រសិនបើលទ្ធផលចេញវិជ្ជមានមិនពិត (False Positive) មានន័យថា យើងតេស្ដវិជ្ជមាន តែមិនមានឃើញចេញរោគសញ្ញា ភាគរយខ្ពស់ណាស់ថា យើងមានផ្ទុកជំងឺកូវីដ-១៩នេះ ហើយករណីវិជ្ជមានមិនពិតក៏កម្រកើតមានដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]