ជំងឺបេះដូង ជាជំងឺដ៏កាចសាហាវមួយ និងបានសម្លាប់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែការផ្លាស់ប្ដូរបែបបទរស់នៅ និងរបបអាហារ ពិតជាអាចការពារខ្លួនយើងពីជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ការស្វែងយល់ពីសញ្ញាមួយចំនួន ដែលបង្ហាញពីការស្ទះសរសៃឈាម អាចឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ និងដោះស្រាយបញ្ហានេះបានទាន់ពេលវេលា។
១. លិង្គមិនឡើងរឹង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះបុរស បញ្ហាលិង្គមិនឡើងរឹងអាចជាសញ្ញានៃការស្ទះសរសៃឈាមនៅក្នុងឆ្អឹងអាងត្រគាក ដែលកើតឡើងមុនពេលឈានដល់អាការៈគាំងបេះដូង។ ជាមធ្យម វាមានរយៈពេលពី៣ទៅ៥ឆ្នាំនៅពេលចាប់ផ្ដើមជួបប្រទះបញ្ហាលិង្គមិនឡើងរឹង មុនពេលកើតមានជំងឺសរសៃឈាមបេះដូង។ ដូចនេះ យើងមានពេលវេលាគ្រប់គ្រាន់ក្នុងការកំណត់ពីស្ថានភាពជំងឺ និងស្វែងរកការព្យាបាលដ៏សមស្រប។
២. ទំពែក
ការសិក្សាមួយបានបង្ហាញថា បញ្ហាក្បាលទំពែកអាចសន្មតពីវត្តមានរបស់ជំងឺសរសៃឈាមបេះដូង នៅគ្រប់វ័យទាំងអស់។ បន្ថែមពីនេះ អ្នកដែលមានក្បាលទំពែកកម្រិតមធ្យមដល់ធ្ងន់ធ្ងរ មានហានិភ័យកាន់តែខ្ពស់នៃការស្លាប់ពីជំងឺបេះដូង។
៣. ឈឺកំភួនជើងពេលដើរ
ជំងឺក្រិនសរសៃឈាមបេះដូង អាចបង្កជាការរាំងស្ទះដល់សរសៃឈាមជើង ជាហេតុធ្វើឲ្យយើងមានការឈឺចាប់នៅត្រង់កំភួនជើងនៅពេលដើរ។ អាការៈនេះកើតឡើងជាពិសេស ចំពោះអ្នកជក់បារី។ ប្រសិនបើយើងគ្នាយើងមានរោគសញ្ញានេះ គប្បីធ្វើរោគវិនិច្ឆ័យភ្លាមៗ ដើម្បីបញ្ចៀសហានិភ័យធ្ងន់ធ្ងរ។
៤. រឹងថ្គាម
ជាមួយគ្នានេះដែរ រឹងថ្គាមអាចជារោគសញ្ញាមួយនៃការស្ទះសរសៃឈាម ដែលកើតឡើងជាញឹកញាប់ចំពោះស្ត្រី។ ជាក់ស្ដែង ការឈឺចាប់នៅត្រង់ថ្គាម និងក គឺជារោគសញ្ញាទូទៅនៃជំងឺខ្វះឈាមទៅចិញ្ចឹមបេះដូង។ វាកើតឡើងដោយសារតែសរសៃប្រសាទ vagus (ជាសរសៃប្រសាទសំខាន់ដែលបញ្ជូនសញ្ញាឈឺចាប់ពីបេះដូង) មានទំនាក់ទំនងជាប់លាប់ជាមួយនឹងក ថ្គាម ក្បាល និងដៃឆ្វេង។
ក្នុងករណីនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់ពីមូលហេតុច្បាស់លាស់នៃអាការៈរឹងថ្គាមនេះ ថាតើវាគ្រាន់តែជាបញ្ហាតូចតាច ដូចជាការសង្កៀតធ្មេញ ឬក៏ជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]