ភ្នំពេញ៖ តារាសម្ដែងស្រីសាច់ស មានមន្តស្នេហ៍កញ្ញា គៀត សុវណ្ណាឡាង ចាប់តាំងពីឈានជើងចូលវិស័យសិល្បៈមកទល់ពេលនេះ តារារូបនេះបានក្ដោបបានតំណែងជាតួឯកស្រីជានិច្ច។ ម្យ៉ាងនាងមានទាំងរូបសម្រស់ និងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ ជាពិសេស សម្ដែងបានគ្រប់តួអង្គតែម្ដង។
លើសពីនេះទៅទៀត បើទោះបីកញ្ញា គៀត សុវណ្ណាឡាង មានភាពមមាញឹកជាមួយការងារត្រូវថតហាលភ្លៀង ហាលក្ដៅច្រើន តែសម្រស់របស់នាង នៅតែក្មេងស្រស់ស្អាតគួរឲ្យទាក់ទាញដដែល។ មិនតែប៉ុណ្ណោះ បើនិយាយដល់ការតែងខ្លួនវិញ តារាស្រីរូបនេះ តែងតែធ្វើឲ្យហ្វេនចាប់អារម្មណ៍ តាមរយៈស្ទាយ៍ថ្មីៗទាន់សម័យទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ជឿជាក់ថាប្រិយមិត្តធ្លាប់សរសើរពីសម្រស់ និងមុខមាត់តារាស្រីរាងតូចច្រឡឹងរូបនេះ តែបើក្រឡេកមើលរូបសម្បត្តិបងប្អូនប្រុសនាងវិញ ឃើញថាស្អាតសង្ហាមិនចាញ់កញ្ញា គៀត សុវណ្ណាឡាង ប៉ុន្មានឡើយ។
ក្នុងនោះដែរ បើមើលទៅលើមុខមាត់បងប្អូនប្រុសទាំង៣របស់តារារូបនេះ គឺស្រដៀងៗគ្នា ហើយស្រស់សង្ហាគ្រប់ៗគ្នាផងដែរ។ ក្រោយនាងបង្ហោះរូបថតជាមួយបងប្អូនប្រុសរួច ក៏មានហ្វេនជាច្រើនបានចូលទៅ comment សរសើររូបសម្រស់បង្អូនតារារូបនេះគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]