ភ្នំពេញ៖ បើនិយាយដល់ពិធីការិនីពូកែវោហាស័ព្ទ សម្ដីចាក់ទឹកមិនលិច កញ្ញា ផេន ខេត បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត គេសង្កេតឃើញតារារូបនេះ មានសន្ទុះការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់។ មិនតែប៉ុណ្ណោះ ធ្វើឲ្យតារារូបនេះមានឈ្មោះល្បីល្បាញបែបនេះ ក៏ព្រោះតែនាងពូកែនិយាយកកំប្លុកកំប្លែង ឲ្យទស្សនិកជនបានសើចសប្បាយបំបាត់ទុក្ខមួយគ្រាផងដែរ។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលសម្រស់កញ្ញា ផេន ខេត បច្ចុប្បន្នវិញ នាងពិតជាស្រស់ស្អាតគួរឲ្យទាក់ទាញ។ ជាពិសេសមួយរយៈចុងក្រោយនេះ តារារូបនេះ កាន់តែតុបតែងខ្លួនជាមួយស្ទាយ៍ថ្មីប្លែកៗ គួរឲ្យចាប់អារម្មណ៍តែម្ដង។ លើសពីនេះទៅទៀត គ្រប់ឈុតដែលនាងស្លៀក ពិតជាសាកសមនឹងដងខ្លួនខ្លាំង បើទោះបីរូបរាងរបស់នាងធំបន្តិចក្ដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មុននេះកញ្ញា ផេន ខេត បានបង្ហោះរូបភាពថ្មីស្របពេលតែងខ្លួនឆើតឆាយ ធ្វើម៉ូតសក់ប្លែកផងនោះ មើលទៅរឹតតែស្រស់ស្អាតថែមមួយកម្រិតទៀត។ ក្នុងនោះដែរ អ្វីដែលចាប់អារម្មណ៍នោះ ស្ទាយ៍ផាត់មុខ ម៉ូតសក់ និងសម្លៀកបំពាក់ពិតជាស៊ីគ្នាទាំងព្រមតែម្ដង។ តួយ៉ាង ស្របពេលតារារូបនេះបង្ហោះរូបភាពថ្មីតែងខ្លួនខ្ញង់យ៉ាងដូច្នេះរួច មានអ្នកគាំទ្រជាច្រើន បានពោលលពាក្យសរសើរលើរូបសម្ផស្សនាងសឹងមិនដាច់ពីមាត់គ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 
  កញ្ញា ផេន ខេត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផេន ខេត