កត្តាថ្នាំ ភាពអសកម្ម បែបបទនៃការរស់នៅ ឬរបបអាហារសុទ្ធតែជះឥទ្ធិពលដល់បញ្ហារំលាយអាហារ ជាពិសេស នៅពេលដែលយើងមានវ័យកាន់តែចាស់។ ពិតណាស់ ទម្លាប់ញ៉ាំអាហាររបស់យើងអាចនឹងផ្លាស់ប្ដូរ ហើយការញ៉ាំរបបអាហារដែលគ្មានតុល្យភាព នឹងធ្វើឲ្យយើងជួបបញ្ហាកង្វះជាតិដែក វីតាមីនB12 និងវីតាមីនដទៃទៀត ដែលជាលទ្ធផល យើងអាចនឹងមានបញ្ហាប្រព័ន្ធរំលាយអាហារ។ យ៉ាងណាមិញ យើងអាចអនុវត្តវិធីសាស្ត្រទាំង៥នេះ ដើម្បីពង្រឹងប្រព័ន្ធរំលាយអាហារប្រកបដោយប្រសិទ្ធភាព។
១. របបអាហារសុខភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- បញ្ចូលអាហារជាតិសរសៃ រួមទាំងបន្លែឆៅ ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងមូល
- កាត់បន្ថយការញ៉ាំប្រៃ
- ជៀសវាងញ៉ាំនំប៉័ង ដំឡូងបារាំងបំពងញឹកញាប់
- ញ៉ាំទឹក ឬភេសជ្ជៈដែលគ្មានជាតិកាហ្វេអ៊ីន និងគ្មានជាតិអាកុល
- ញ៉ាំវីតាមីនចម្រុះក្នុងអាហារដូចជាសណ្ដែក ត្រី និងសាច់ដែលគ្មានខ្លាញ់
២. ជៀសវាងញ៉ាំអាហារធ្វើឲ្យក្រហាយទ្រូង ឬចាល់អាស៊ីដ
ជាមួយគ្នានេះដែរ ពពួកគ្រឿងស្រវឹង ជាពិសេសស្រាក្រហម អាហារហឹរ ម្រេចខ្មៅ សូកូឡា ឬផ្លែក្រូចអាចធ្វើឲ្យបញ្ហាក្រពះរបស់យើងកាន់តែយ៉ាប់យ៉ឺន។ ដូច្នេះហើយ យើងគប្បីកាត់បន្ថយ ឬជៀសវាងញ៉ាំអាហារទាំងនេះ ទើបជាការប្រសើរ។
៣. បញ្ចូលពពួកអាហារមានProbiotic
Probiotic ជាពពួកបាក់តេរីល្អ ដែលអាចផ្ដល់គុណប្រយោជន៍ដល់រាងកាយ និងសុខភាពខួរក្បាល។ លើសពីនេះ វាក៏អាចជួយពង្រឹងប្រព័ន្ធរំលាយអាហារ កាត់បន្ថយជំងឺបាក់ទឹកចិត្ត និងជួយឲ្យសុខភាពបេះដូងកាន់តែប្រសើរឡើង។ ពពួកអាហារដែលសំបូរទៅដោយProbioticមានដូចជា ទឹកដោះគោជូរ គីមឈី និងអាហារជ្រក់។
៤. ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណ ក៏ដូចជាបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើនមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព ហើយវាក៏អាចបញ្ចៀសបញ្ហាទល់លាមកផងដែរ។ ហេតុនេះហើយ យើងគប្បីធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]