ភ្នំពេញ៖ អាចនិយាយបានថា បវរកញ្ញាចក្រវាលកម្ពុជាកញ្ញា សំណាង អេលីណា បន្ទាប់ពីបានបញ្ចប់ការប្រឡង Miss Universe កាលពីឆ្នាំ២០១៩ រួចមក យើងឃើញថា ទីផ្សារការងាររបស់នាងក៏កាន់តែមមាញឹក និងទទួលបានការគាំទ្រច្រើនពីមហាជន តាមរយៈទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
ជាមួយគ្នានេះដែរ នាពេលកន្លងមក បើងាកមកមើលពីការលេងស្ទីលតែងខ្លួនរបស់ អេលីណា នាងក៏មានភាពទាក់ទាញ លេចធ្លោគ្រប់ទម្រង់ មិនថាសម័យឬបុរាណនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តាមរយៈរូបភាពថ្មីៗដែលនាងទើបតែបានបង្ហោះទាំងប៉ុន្មានខាងក្រោមនេះ យើងឃើញថា ហ្វេនៗក៏នាំគ្នាសរសើរសឹងគ្រប់គ្នាផងដែរ ព្រោះមួយឈុតដែលនាងស្លៀកនេះ ពិតជាស្រស់ស្អាតដូចទេពអប្សរយ៉ាងដូច្នោះ។ ដោយនាងបានស្លៀកជាមួយឈុតពណ៌ផ្កាឈូកយ៉ាងស្រស់ អង្គុយលេងទឹកមុខញញឹមញញែមយ៉ាងមានមន្តស្នេហ៍ មើលទៅពិតជាស្រស់ស្អាតខ្លាំង សាកសមឈ្មោះជាបវរកញ្ញាតែម្ដង៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]