រាជធានីភ្នំពេញ ៖ ពិតណាស់ នរណាៗមិនស្គាល់ តារាស្រី គង់​ ចាន់ស្រីមុំ ជា កំពូលតារាស្រី ដែលកំពុងតែ ឆក់យក ចំណាប់អារម្មណ៍ជាខ្លាំង ពីបណ្តាអ្នកលេង បណ្តាញសង្គម ដែលក្នុងនោះ រូបនាង ត្រូវបានគេសម្គាល់ថាជា តារាស្រីសម្ភារនិយម សូម្បីតែរថយន្ត គ្រឿងប្រើប្រាស់ សុទ្ធតែប្លែកៗ ប្រេនៗ តម្លៃកប់ទាំងអស់។

ទន្ទឹមនឹង ពេលថ្មីៗនេះ ជាថ្ងៃកំណើតរបស់ខ្លួន គង់ ចាន់ស្រីមុំ បានទទួល ការពញ្ញាក់អារម្មណ៍ពីមិត្តភក្តិ ជាច្រើន ជាមួយនឹងកាដូ តម្លៃញាក់សាច់ប្រេនៗខ្លាំង ដែលក្នុងនោះកាបូបមួយ ដែលរូបនាង ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម ត្រូវបាន មហាជននិយាយថា ពិបាកនឹងរកទិញខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើតាម ហាង Louise Vuitton ដែលនៅក្នុង ប្រទេសសិង្ហបុរី តម្លៃកាបូបនេះ គិតជាលុយដុល្លារសិង្ហបុរី មានតម្លៃរហូតដល់ទៅ ១,៧១០ ដុល្លារ តែប្រសិនបើ គិតជា តម្លៃដុល្លារអាមេរិក គឺក្នុងទឹកប្រាក់ដល់ទៅ ១,២៦៥ ដុល្លារ នេះត្រឹមតែ តម្លៃសំបកកាបូបប៉ុណ្ណោះ នៅមិនទាន់គិតតម្លៃ កន្សែងដៃ ដែលគ្រងនៅលើ កាបូបនេះនៅឡើយ។

បើតាម សម្តីរបស់មិត្តរូបនាង ក្នុងវីដេអូ បានបញ្ជាក់ថា រូបលោកបានទិញកន្សែងដៃនេះ ដាច់ដោយឡែក យកមកក្រងខ្លួនឯង ផ្ទាល់ដៃ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ