ភ្នំពេញ៖ នៅវេលាមុននេះបន្តិច តារាសម្ដែង ឈុំ វត្តី ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងបានសម្រាលបានកូនស្រីដំបូងដោយសុវត្ថិភាព បន្ទាប់ពីបានពរពោះមកជាង ៩ខែមកនេះ ដែលធ្វើឲ្យស្វាមីរបស់នាង មានក្ដីរំភើបពោរពេញដោយស្នាមញញឹមពេលបានឃើញមុខប្រពន្ធនិងកូនឆ្លងទន្លេដោយសុខសប្បាយបែបនេះ។
ជាមួយគ្នានេះដែរ យើងឃើញថា កូនដំបូងរបស់ តារាស្រីរូបនេះ ពិតជាមានសុខភាពល្អ និងថ្លោសគួរឲ្យក្នាញ់តែម្ដង ពិសេស ឈុំ វត្តី ក៏បានដាក់ឈ្មោះឲ្យយ៉ាងពីរោះ ដែលមានឈ្មោះថា រិទ្ធហួរ ជូលីតាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់ដំណឹងល្អមួយនេះ នៅពេលដែលហ្វេនៗរបស់តារាស្រីរូបនេះបានឃើញហើយ ពួកគេក៏បានផ្ញើពាក្យជូនពរ និងពាក្យចូលរួមត្រេកអរជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]