ភ្នំពេញ៖ តារាប្រុសរូបសង្ហាមកពីខេត្តបន្ទាយមានជ័យលោក រតនៈ ពិសិដ្ឋ ត្រូវបានគេដឹងថាជាសិល្បករដែលចេះគ្រប់ទម្រង់ មិនថាពិធីករ សម្ដែង ច្រៀងរាំឡើយ។ ម្យ៉ាងពីមួុយឆ្នាំទៅមួយឆ្នាំ តារារូបនេះកាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើងៗ គួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត គេសង្កេតឃើញការងារសិល្បៈតារារូបនេះ រឹតតែមានភាពមមាញឹកជាងមុនផងដែរ។
ក្រៅពីទេពកោសល្យ និងសមត្ថភាពលោក រតនៈ ពិសិដ្ឋ មានរូបសម្ផស្សមាំសង្ហាគួរឲ្យទាក់ទាញ ខណៈពេលខំហាត់ប្រាណយកសាច់ដុំកង់ៗយ៉ាងដូច្នេះ។ មិនត្រឹមមានរូបរាងសង្ហានោះទេ តែតារារូបនេះ នៅតែងខ្លួនស៊ីវិល័យគួរឲ្យចាប់អារម្មណ៍មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ បើក្រឡេកមើលអតីតកាលរបស់លោក រតនៈ ពិសិដ្ឋ កាលនៅកុមារវិញ តារារូបនេះក៏ជាអ្នករាំរបាំបុរាណខ្មែរមួយរូបផងដែរ។ ដោយមុននេះ លោកបានបង្ហោះរូបភាពកាលនៅក្មេងឲ្យហ្វេនបានឃើញ ពីសកម្មភាពពេលកំពុងរាំរបាំ និងស្លៀកឈុតរបាំបុរាណ មើលទៅពិតជាប្លែកភ្នែកតែម្ដង។ មិនតែប៉ុណ្ណោះ តារារូបនេះ ធ្វើឲ្យភ្ញាក់ផ្អើលគ្រប់គ្នាដោយមិននឹកស្មានថាកាលនៅតូចរូបលោកជាអ្នករបាំយ៉ាងដូច្នេះសោះ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]