កម្សាន្ត៖ អាចនិយាយបានថាវិស័យសិល្បៈ​ ជាវិស័យមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងវិស័យផ្សេងៗដទៃទៀត ក៏ព្រោះតែវិស័យមួយនេះបានធ្វើឲ្យមនុស្សជាច្រើនមានភាពសប្បាយរីករាយ ដែលជាហេតុធ្វើឲ្យប្រជាជនគ្រប់ប្រទេសនិយមតាមដានយ៉ាងដូច្នេះ។ បើក្រឡេកមើល សិល្បករ សិល្បការិនីសុទ្ធសឹងតែមានរូបសម្ផស្សស្អាត សង្ហាគួរឲ្យទាក់ទាញ ជាពិសេសម្នាក់ៗសុទ្ធតែមានសមត្ថភាព និងទេពកោសល្យប្លែកៗខុសពីគ្នាគួរឲ្យចាប់អារមុ្មណ៍ និងមិនសរសើរមិនបាន។ 

ជាមួយគ្នានេះដែរ បើនិយាយដល់វិស័យសិល្បៈខ្មែរ គេចាប់អារម្មណ៍ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែរីកចម្រើនជាងមុន ស្របពេលដែលប្រជាជនក្នុងប្រទេសងាកមកចាប់អារម្មណ៍ និងគាំទ្រសិល្បៈរបស់ខ្លួន។ ម្យ៉ាងវិញទៀត គ្រប់សិល្បករសិល្បការិនីរឹតតែពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អជាងពេលមុនផងដែរ បើតាមការសង្កេតឃើញ។ ក្នុងនោះដែរ បើនិយាយពីរូបសម្បតិ្ត និងសម្រស់តារាខ្មែរ ក៏ស្រស់ស្អាតផូរផង់គ្រប់ៗគ្នា មិនថាមុខមាត់់ រូបរាង និងការតុបតែងខ្លួននោះទេ មើលទៅលេចធ្លោមិនចាញ់តារាបរទេសឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្វីដែលប្រជាជនខ្មែរ និងអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងនោះ មានសិល្បករសិល្បការិនីប៉ុន្មានរូបមានមុខមាត់ស្រដៀងទៅនឹងតារាល្បីៗបរទេស មិនថាមុខមាត់ រូបរាង និងការស្លៀកពាក់។ ហើយតារាខ្មែរដែលត្រូវបានហ្វេនប្រដូចថាមានមុខស្រដៀងតារាបរទេសនោះមានដូចជា៖ 

១៖ លោក Step

តារាចម្រៀងស្បែកសលោក Step ក្រោយបង្ហាញមុខលើវិថីសិល្បៈ ត្រូវបានមហាជនចាប់អារម្មណ៍ថាមុខមាត់លោកស្រដៀងទៅនឹងតារាដ៏ល្បីប្រទេសកូរ៉េខាងត្បូងគឺ Rain។ 

លោក Step និង Rain 

២៖ ល្អហួស

អាចនិយាយបានថា​តារាស្រីវ័យក្មេង ល្អហួស ត្រូវបានគេចាប់អារម្មណ៍តាំងពីនាងនៅក្មេងមកម្ល៉េះ ដោយមហាជនថាមុខមាត់នាងដូចទៅនឹងតារាសម្ដែងស្រីលំដាប់ប្រទេសថៃគឺ Yaya Urassaya។ 

Yaya Urassaya និង ល្អហួស

៣៖ លោក ចា ដេត

តារាសម្ដែងប្រុសវ័យក្មេងមុខមាត់ស្អាតលោក ចា ដេត ក្រោយមានឈ្មោះល្បីល្បាញលើវិថីសិល្បៈ ក៏ត្រូវបានហ្វេនប្រដូចមុខមាត់លោកស្រដៀងទៅនឹងតារាសម្ដែងលំដាប់ប្រទេសកូរ៉េខាងត្បូងគឺ Kim Soohyun។ 

លោក ចា ដេត និង Kim Soohyun 

៤៖ កញ្ញា រចនា រ៉ាវ៉ាឌី 

តារាសម្ដែងស្រីកញ្ញា រចនា រ៉ាវ៉ាឌី ច្រើនឆ្នាំមកហើយដែលនាងបានប្រឡូកក្នុងវិស័យសិល្បៈ ហើយនាងក៏ត្រូវបានមហាជននិយាយថាមុខមាត់នាងដូចទៅនឹងតារាសម្ដែងស្រីលំដាប់ប្រទេសថៃគឺ Kimmy Kimberleyផងដែរ។ 

Kimmy Kimberley និងកញ្ញា រចនា រ៉ាវ៉ាឌី

៥៖ លោក រតនៈ ពិសិដ្ឋ

តារាពហុជំនាញលោក រតនៈ ពិសិដ្ឋ ជាតារាប្រុសដែលមានប្រជាប្រិយភាពម្នាក់ ហើយថ្មីៗនេះគេចាប់អារម្មណ៍ឃើញថាមុខមាត់លោកស្រដៀងទៅហ្នឹងតារាសម្ដែងប្រុស Dome Pakorn Lum។ 

 Dome Pakorn Lum និងលោក រតនៈ ពិសិដ្ឋ

៦៖ លោក​ ងួន ចាន់ដេវីត

អាចនិយាយបានថាតារាចម្រៀងលោក ងួន ចាន់ដេវីត ជាហ្វេនតារាK-popម្នាក់ដែលនិយមតែងខ្លួនស្រដៀងទៅនឹង G-Dragon ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺហ្វេននិយាយថាមុខមាត់លោកស្រដៀងទៅនឹងអតីតសមាជិកExoគឺ Kis Wu។ 

លោក​ ងួន ចាន់ដេវីត និង Kris Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ