ភ្នំពេញ៖ ត្បិតតែថា កាលពីស្រលាញ់គ្នាដំបូងៗជីវិតស្នេហារបស់តារាចម្រៀង ពេជ្រ  សូលីកា និងគ្រួសារ ត្រូវជួបជាមួយនឹងរឿងរ៉ាវអាក្រក់ៗច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះពួកគេក៏បានហែលឆ្លងព្យុះភ្លៀងទាំងនោះបាន និងសាងរឿងជោគជ័យក្នុងមុខជំនួញនាជាមួយគ្នា សាងគ្រួសាររហូតមានកូនប្រុសម្នាក់រស់នៅយ៉ាងមានសុភមង្គលខ្លាំងតែម្ដង។

ទន្ទឹមនឹងនេះ កាលពីពេលថ្មីៗនេះ ស្វាមីរបស់ ពេជ្រ សូលីកា ក៏ទើបតែជោគជ័យលើការបើកសម្ភោធក្រុមហ៊ុនថ្មីមួយបន្ថែមទៀតផងដែរ ដោយកម្មវិធីទាំងមូលក៏មានការចូលរួមពីអ្នកជំនួញ និងមិត្តជិតស្និទ្ធជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ តារាស្រីរូបនេះ ក៏បានមកចូលរួមធ្វើជាកម្លាំងចិត្ត បង្ហាញក្ដីមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ស្វាមីនាងផងដែរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន។ ដោយក្នុងនោះគ្រប់រូបភាពទាំងអស់ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដង ពិសេសរូបភាពមួយសន្លឹក ដែល សូលីកា បានបង្ហោះនោះ មហាជនព្រមទាំងអ្នកគាំទ្រ មានការពេញចិត្តខ្លាំង ព្រោះនាងបាននៅឈរក្បែរស្វាមី បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីរីករាយចំពោះភាពជោគជ័យរបស់ស្វាមី មើលទៅពិតជាសមនឹងពាក្យគេនិយាយថា «ស្វាមីជោគជ័យតែងមានវត្តមានភរិយានៅពីក្រោយ» យ៉ាងដូច្នោះ៕

ទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ  សូលីកា
ពេជ្រ  សូលីកា និងស្វាមី 
ពេជ្រ សូលីកា និងស្វាមី 
ពេជ្រ សូលីកា និងស្វាមី 
ពេជ្រ សូលីកា និងស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា