ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១០ ខែកក្កដា នេះ ផ្ទាល់តែម្ដង តារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា កែវ សុបញ្ញា បានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ចំពោះដំណឹងដ៏រីករាយមួយ ដោយ នាងបានចូលរោងជ័យភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់តាមប្រពៃណីហើយ នេះបើយោងតាមគណនីហ្វេសប៊ុកលោក កៅ សីហា អ្នកដឹកនាំរឿងផលិតកម្មហង្សមាស ទើបតែបានបង្ហោះរូបភាព ព្រមទាំងពាក្យជូនពរកាលពីព្រឹកមិញ។

ជាមួយគ្នានេះផងដែរ យើងឃើញថា កម្មវិធីទាំងមូលហាក់មិនសូវមានភាពអ៊ូអរប៉ុន្មាននោះទេ ដោយសារតែបញ្ហាកូវីដ១៩នៅរីករាលដាលខ្លាំងនៅឡើយ។ ដោយក្នុងនោះយើងឃើញមានតែការចូលរួម ពីមិត្តភក្ដិ សាច់ញាតិ ចាស់ទុំទាំងសងខាង ពិសេសក៏មានវត្តមាន អ្នកសិល្បៈមួយចំនួនដែលជិតស្និទ្ធនឹងតារាស្រីរូបនេះតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ដំណឹងដ៏រីករាយមួយនេះ នៅពេលហ្វេនៗបានដឹងហើយ ពួកគេក៏បានផ្ញើពាក្យចូលរួមអបអរសាទរជាហូរហែ ពិសេសហ្វេនៗក៏កំពុងរង់ចាំដំណឹងថ្ងៃចូលរោងជ័យរៀបការក្នុងពេលឆាប់ៗផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា ក្នុងថ្ងៃភ្ជាប់ពាក្យ
កែវ សុបញ្ញា ក្នុងថ្ងៃភ្ជាប់ពាក្យ
កែវ សុបញ្ញា ក្នុងថ្ងៃភ្ជាប់ពាក្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា