ភ្នំពេញ៖ តារាចម្រៀងដែលជាគ្រាប់ពេជ្រតែមួយប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ត្រូវបានមហាជនទទួលស្គាល់ថាជាតារាចម្រៀងជើងចាស់មួយរូប ដែលមានសម្លេងផ្អែមស្រាលស្រទន់ និងពីរោះលន្លង់លន្លោចគួរឲ្យសរសើរ ដែលភាពប៉ិនប្រសប់នេះហើយ ទើបធ្វើឲ្យនាង នៅតែអាចឈរជើងបានក្នុងវិថីសិល្បៈនេះរហូតដល់សព្វថ្ងៃ។
ដោយឡែក បើនិយាយពីសម្រស់ សុខ ពិសី វិញ ជារឿយៗនាពេលកន្លង អ្នកណាក៏ដឹងដែរថា នាងមានសម្រស់ស្អាតខ្លាំងស្ទើរតែរកកន្លែងទាស់គ្មានតែម្ដង ខណៈពេលនេះនាងក៏មានវ័យជ្រេទៅហើយដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកមកមើលរូបភាពចាស់ៗរបស់នាងកាលពីជាង ១០ឆ្នាំមុនវិញ យើងឃើញថាតារាស្រីរូបនេះក៏ស្អាតមិនអន់ដែរ។ ដោយកាលជំនាន់នោះ នាងនិយមផាត់មុខដិតៗ លេងម៉ូតសក់ប៉ោងៗរញ៉េរញ៉ៃ ពោលវាគឺជាស្ទាយ៍ពេញនិយមបំផុតហើយកាលជំនាន់នោះ។ តែយ៉ាងណាបើប្រៀបធៀបសម្រស់របស់ សុខ ពិសី កាលពីមុននឹងពេលនេះ គឺស្អាតខុសពីមុនឆ្ងាយតែម្ដង ព្រោះពេលនេះ នាងចេះថែរក្សាសម្ផស្ស និងតុបតែងខ្លួនកាន់តែទាន់សម័យពីមួយថ្ងៃទៅមួយថ្ងៃ មិនឲ្យចាស់តាមអាយុនោះឡើយ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
រូបភាពពី៖ pmhotnewsphoto
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]