យល់ដឹង៖ នៅលើលោកនេះ គ្មានអ្វីដែលនៅថេរ រហូតបាននោះទេ មិនថាជាពេលវេលា ឬក៏ជាជីវិតរបស់មនុស្ស លើសពីនេះ ពេលវេលាកាន់តែដើរទៅមុខ ការប្រឈមមុខ ទៅនឹងបញ្ហាជីវិតក៏កាន់ច្រើន ហេតុនេះហើយ មុននឹងឈានចូលវ័យ ដែលត្រូវជួបនូវបញ្ហាជាច្រើន មនុស្សត្រូវតែមានការត្រៀមខ្លួនទុកមុន។

ជាពិសេស ចំពោះមនុស្សស្រី ព្រោះថានៅពេលដែលឈានចូលដល់វ័យ៣០ឆ្នាំហើយនោះ មនុស្សស្រីនឹងត្រូវជួបនូវរឿងរ៉ាវជាច្រើន ដែលអាចនឹងមិននឹកស្មានដល់ ដូច្នេះហើយ មនុស្សស្រីគ្រប់រូប ប្រសិនបើចង់ឱ្យជីវិត ជួបតែរឿងល្អៗ ក៏ដូចជាត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខ ទៅនឹងបញ្ហាទាំងនោះ អ្នកគួរតែបានដឹង នូវរឿងមួយចំនួន ជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រីនឹងជួបតែរឿងល្អៗ ប្រសិនបើបានដឹងរឿងទាំងនេះ មុននឹងឈានចូលវ័យ៣០ឆ្នាំ៖

១. មិនថាអ្នកមានភាពស្មោះត្រង់ប៉ុណ្ណាទេ អ្នកនៅតែអាចត្រូវបានគេក្បត់

រូបតំណាង

មនុស្សស្រី ប្រសិនបើចង់ឱ្យជីវិតក្នុងវ័យ៣០ឆ្នាំរបស់អ្នក មានភាពល្អប្រសើរ និងជួបតែរឿងល្អៗនោះ អ្នកត្រូវតែដឹងឱ្យបានមុនថា មិនថាអ្នកមានភាពស្មោះត្រង់ ជាមួយនឹងនរណា ម្នាក់ខ្លាំងប៉ុណ្ណាទេ អ្នកនៅតែអាចប្រឈមមុខ នឹងត្រូវបានគេក្បត់ចិត្ត ដោយមើលរំលង ពីភាពស្មោះត្រង់របស់អ្នក ហេតុនេះហើយ ប្រសិនបើអ្នកបានដឹង និងបានត្រៀមខ្លួនទុកជាមុនហើយនោះ វាក៏មិនធ្វើឱ្យវ័យ៣០ឆ្នាំរបស់អ្នក នៅពេលដែលត្រូវបានគេក្បត់ ត្រូវខូចចិត្តជាខ្លាំង ដូចជាធ្លាក់នរកដែរ។

២. នៅពេលអ្នកជោគជ័យ ពាក្យសម្តីរបស់អ្នកនឹងមានតម្លៃ

រូបតំណាង

នៅពេលដែលបរាជ័យ រាល់ពាក្យសម្តី ដែលមនុស្សស្រីនិយាយចេញមក គឺវាគ្មានតម្លៃឡើយ ប៉ុន្តែប្រសិនបើមនុស្សស្រី មានភាពជោគជ័យ មិនថាជាពាក្យសម្តីអ្វីឡើយ គឺវាតែងតែមានតម្លៃជានិច្ច កុំថាឡើយតែចំពោះអ្នកដទៃ ចំពោះប្តីរបស់អ្នក ក៏មានការគោរព និងឱ្យតម្លៃទៅលើពាក្យសម្តី របស់អ្នកនិយាយដែរ។ ដូច្នេះហើយ ទើបមនុស្សស្រីត្រូវតែបានដឹងពីរឿងនេះ ឱ្យបានមុន មុននឹងចូលវ័យ៣០ឆ្នាំ ហើយប្រឹងប្រែងធ្វើយ៉ាងណា ឱ្យខ្លួនឯង ទទួលបានជោគជ័យ នោះជីវិតរបស់អ្នក នៅក្នុងវ័យ៣០ឆ្នាំ គឺនឹងត្រូវទទួលបានការគោរព និងឱ្យតម្លៃជាខ្លាំង ពីមនុស្សជុំវិញខ្លួន។

៣. អ្នកដទៃអាចនឹងមើលមិនឃើញពីអំពើល្អរបស់អ្នក

រូបតំណាង

នៅពេលដែល វ័យកាន់តែច្រើន មនុស្សដែលយើងជួប ក៏កាន់តែច្រើន ដោយមនុស្សម្នាក់ៗ មានភាពខុសប្លែកផ្សេងៗពីគ្នា ម្យ៉ាងវិញ មនុស្សស្រីក៏ត្រូវតែដឹង ទុកមុនផងដែរថា រាល់ទង្វើល្អ ដែលយើងធ្វើ ដាក់មនុស្សរាល់គ្នា គឺវាមិនមែនសុទ្ធតែមនុស្សគ្រប់គ្នាទេ ដែលអាចមើលឃើញ ពីទង្វើល្អដែលយើងបានធ្វើ។

ដូច្នេះហើយ នៅពេលដែលត្រូវបានគេ មើលរំលងពីទង្វើល្អរបស់អ្នក មនុស្សស្រីមិនចាំបាច់ ត្រូវបកស្រាយ ឬមានការអន់ចិត្តឡើយ ព្រោះថាមនុស្ស ដែលស្អប់អ្នក ទោះអ្នកប្រឹងធ្វើល្អ ឥតខ្ជោះខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកនៅតែមិនអាចធ្វើឱ្យគេ មើលឃើញពីទង្វើល្អរបស់អ្នកបានឡើយ ហេតុនេះហើយ អ្នកគួរតែបានដឹងពីចំណុចនេះ ហើយក៏មិនបាច់បង្ខំឱ្យខ្លួនឯង ធ្វើល្អខ្លាំងពេកដែរ។

៤. អ្នកអាចនឹងជួបនូវភាពបរាជ័យ

រូបតំណាង

ជីវិតរបស់មនុស្សយើងម្នាក់ៗ មិនថាដល់វ័យណានោះទេ ភាពបរាជ័យ នៅតែកើតមានជានិច្ច  ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងមិនត្រូវចុះចាញ់ ហេតុនេះហើយ មនុស្សស្រីត្រូវដឹង ឱ្យបានមុខថា មិនថាអ្នកដល់វ័យណាទេ ភាពបរាជ័យ នឹងនៅតែកើតមាន ដូច្នេះហើយ នៅពេលដែលជីវិតអ្នក ឈានចូលដល់វ័យ៣០ឆ្នាំ ហើយត្រូវបានជួបនូវភាពបរាជ័យនោះ ដាច់ខាតអ្នកមិនត្រូវ អស់សង្ឃឹមឡើយ អញ្ចឹងហើយ មុននឹងឈានចូលវ័យ៣០ឆ្នាំ អ្នកត្រូវតែត្រៀមចិត្តទុកជាមុន ទើបជីវិតអ្នក អាចជួបនូវរឿងល្អៗ និងពោរពេញដោយមានក្តីសង្ឃឹម។

៥. គ្មាននរណា ស្រលាញ់អ្នកជាងឪពុកម្តាយអ្នកទេ

រូបតំណាង

មនុស្សស្រី មិនថាឈានចូលដល់វ័យណានោះទេ សម្រាប់ឪពុកម្តាយ ពួកគេនៅតែជាក្មេងស្រីជានិច្ច ដូច្នេះហើយ មនុស្សស្រី នៅពេលដែលឈានចូលដល់វ័យ៣០ឆ្នាំ ដែលជាវ័យរៀបការមានកូននោះ គឺអ្នកក៏ត្រូវតែចែករំលែកក្តីស្រលាញ់ និងពេលវេលាឱ្យទៅឪពុកម្តាយ របស់អ្នកខ្លះផង ព្រោះថាសម្រាប់ពួកគាត់ មិនថាអ្នកស្ថិត នៅក្នុងវ័យណាទេ ពួកគាត់នៅតែបារម្ភ ពីអ្នកជានិច្ច ហើយក៏គ្មាននរណាម្នាក់ ដែលស្រលាញ់អ្នក ខ្លាំងជាងពួកគាត់ដែរ។ ហេតុនេះ មិនថាអ្នកជួបបញ្ហាអ្វីនោះទេ មនុស្សស្រីត្រូវតែចងចាំ និងបានដឹងឱ្យបានមុនថា មិនថាមានរឿងអ្វីកើតឡើងឡើយ គ្មាននរណាដែលស្រលាញ់អ្នក ខ្លាំងជាងឪពុកម្តាយ របស់អ្នកទេ៕

ប្រភព៖: phunutoday.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]