ភ្នំពេញ៖ ជាការពិត តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយក៏ទទួលបានកូនស្រីម្នាក់រស់នៅយ៉ាងមានសុភមង្គល អ្នកណាឃើញក៏ច្រណែនសឹងគ្រប់គ្នា នៅពេលដែលពួកគេបានបង្ហាញពីសកម្មភាពនៅលើបណ្ដាញសង្គមរាល់ដង។
ជាក់ស្ដែង រូបភាពជាច្រើនសន្លឹកខាងក្រោមនេះ ក៏អាចធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ មានការពេញចិត្តនិងប្រាថ្នាចង់បានដូចគ្រួសារ គង់ ចាន់ស្រមុំ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងរូបភាពនោះទៀតសោត តារាស្រីរូបនេះ បានធ្វើការរៀបចំពិធីមួយនៅឯវត្ត ដែលគ្រប់គ្នាកម្រនឹងឮ និងកម្រនឹងស្គាល់តែម្ដង គឺពិធីរៀបរាមខ្នើយម្ដងទៀត។ ហើយពិធីនេះ បើតាមប្រភពខ្លះបានបញ្ជាក់ថា ជាពិធីមួយអាចនឹងធ្វើឡើងសម្រាប់អ្នកមិនសូវមានសេចក្តីសុខក្នុងគ្រួសារ ឬអ្នកខ្លះទៀតការហើយយូរឆ្នាំមិនមានកូន ឬពិបាកមានកូន ឬកាលរៀបការលើកមុនចំថ្ងៃខែមិនល្អ ទើបគេធ្វើពិធីនេះឡើងវិញម្ដងទៀតប្រៀបដូចរើសថ្ងៃល្អដើម្បីធ្វើពីធីរៀបការម្តងទៀតយ៉ាងដូច្នោះ។
ហើយសម្រាប់ កម្មវិធីដែល គង់ ចាន់ស្រីមុំ និងគ្រួសារបានរៀបចំនេះ មើលទៅពិតជាធំដុំខ្លាំងណាស់ដែរ ដោយយើងសង្កេតឃើញមាន ចាស់ទុំ រៀបចំផ្លែឈើ នំនែករៀបដាក់ថាសជាច្រើន ពិសេសពួកគេបានបង្ហាញស្នាមញញឹមឲ្យគ្នាទៅវិញទៅមក មើលទៅពោរពេញដោយក្ដីសុខតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]