បរទេស៖ តារាចម្រៀង និងតារាសម្ដែងទាំងប៉ុន្មាននាក់ខាងក្រោមនេះ ទូរទស្សនិកប្រហែលជាធ្លាប់បានដឹងនិងស្គាល់រួចហើយ តាមរយៈការងារសិល្បៈជាច្រើនរបស់ពួកគេនាពេលកន្លងមក។ ក្នុងនោះទៀតសោត រាល់ស្នាដៃសិល្បៈរបស់ពួកគេ ក៏ទទួលបានការកោតសរសើរ និងមានការគាំទ្រពីមហាជនច្រើនផងដែរ។
ទន្ទឹមនឹងនេះ ស្របពេលទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈកាន់តែខ្លាំង ស្រាប់តែតារាខ្មែរទាំងប៉ុន្មាននាក់នេះ បែរជាសុខចិត្តឃ្លាតឆ្ងាយពីអ្នកគាំទ្រទៅវិញ។ ដោយពួកគេបានសម្រេចចិត្តរៀបការសាងគ្រួសារជាមួយម្ចាស់បេះដូង ហើយចាកចេញទៅរស់នៅលើទឹកដឹក្រៅប្រទេស សំងំសាងភាពផ្អែមល្ហែមក្នុងគ្រួសារយ៉ាងមានសុភមង្គល អ្នកណាឃើញក៏សរសើរសឹងគ្រប់គ្នា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាទាំងនោះ មានដូចខាងក្រោម៖
១.ជាតិ សុច្ចកា
តារាចម្រៀងរូបនេះ ក៏ទើបតែបង្ហាញពីទំនាក់ទំនងជាមួយគូជីវិតកាលពីពេលថ្មីៗនេះដែរ។ ហើយមកទល់ពេលនេះ នាងនិងគ្រួសារក៏ទទួលបានកូនម្នាក់ រស់នៅសើយសុខលើទឹកដីប្រទេសអូស្រ្តាលី។


២.មាស សាលី
តារារូបនេះ ក៏កំពុងសាងសុភមង្គលលើទឹកដីអាមេរិក ជាមួយគ្រួសារយ៉ាងមានក្ដីសុខផងដែរ។

៣.នី មុល្លីកា
ទន្ទឹមនឹងមានឈ្មោះបោះសម្លេងខ្លាំង តារាស្រីដែលមហាជនស្គាល់តាមរយៈរឿង «កូនប្រសាស្រី» «ទឹកចិត្តបងស្រី» និងរឿង «កុមារី២៥ឆ្នាំ» រូបនេះ ក៏បានចាកចេញទៅរស់នៅទឹកដីអាមេរិក សាងគ្រួសាររហូតមានកូនប្រុសស្រី ២នាក់ផងដែរ។


៤.ស៊ុក សុភា
តារាប្រុសរូបនេះ ក៏កំពុងមានសុភមង្គលខ្លាំងជាមួយគ្រួសារ និងកូនៗទាំង៥នាក់របស់លោក នៅលើទឹកដីប្រទេស អូស្រ្តាលី។


៥.ទៀង មុំសុធាវី
តារាចម្រៀងរូបនេះ ក៏កំពុងរស់នៅយ៉ាងមានក្ដីសុខលើទឹកដីបរទេសផងដែរ។

៦.សារ៉ាយ សក្ខិណា
តារាសម្ដែងរូបនេះ ក៏កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមី និងកូនប្រុសស្រីពីរនាក់លើទឹកដីអាមេរិក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]