សៀមរាប៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រផងប្រុសសម្លេងពីរោះ លោក មាស សាលី បានចាកចេញពីទឹកដីកំណើត ទៅរស់នៅលើទឹកដីអាមេរិក។ មិនតែប៉ុណ្ណោះតារារូបនេះ បានកសាងជីវិតគ្រួសារនៅទីនោះយ៉ាងមានសុភមង្គលតែម្ដង។
ម្យ៉ាងវិញទៀត ទោះបីលោក មាស សាលី រស់នៅអាមេរិកជាច្រើនឆ្នាំ ប៉ុន្តែតារារូបនេះនៅតែមានហ្វេនចង់ដឹងឮពីសុខទុក្ខ ក៏ដូចជាជីវិតប្រចាំថ្ងៃរបស់លោកដដែល។ ហើយជារឿយៗ គេឃើញតារារូបនេះ បង្ហោះពីជីវិតឯកជនរស់នៅស្រុកក្រៅយ៉ាងហ៊ឺហារ និងរីករាយតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បន្ទាប់ពីទៅរស់នៅអាមេរិកច្រើនឆ្នាំកន្លងមកនេះ លោក មាស សាលី បានត្រឡប់មកលេងមាតុភូមិ ព្រមទាំងបាននាំភរិយា និងគ្រួសារ ដើរលេងយ៉ាងសប្បាយរីករាយ។ ក្នុងនោះដែររូបលោក បានជ្រើសរើសទៅដើរកម្សាន្ត នៅឯទឹកដីខេត្តសៀមរាបផ្ទាល់។ ហើយរូបភាពពេលដើរលេង គេឃើញទឹកមុខតារារូបនេះ ញញឹមបិទមាត់មិនជិតនោះទេ ខណៈបានមកលេងទឹកដីកំណើតដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]