ភ្នំពេញ៖ ដូចដែរបងប្អូនបានស្គាល់ហើយ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា ដែលមាន ប្រជាប្រិយភាពជាខ្លាំង ពីសំណាក់អ្នកគាំទ្រ។ រ៉េត ស៊ូហ្សាណា គឺជាអតីតបេក្ខភាព នៅក្នុងកម្មវិធី លំដាប់ពិភពលោក The Voice Cambodia រដូវកាលទ២ ដែលនាងគឺជាបេក្ខភាព មួយរូបដែលមាន ភាពលេចធ្លោជាងគេ ក្នុងចំណោមបេក្ខភាព ជាច្រើនផងដែរ។
យ៉ាងណាមិញ រ៉េត ស៊ូហ្សាណា មិនត្រឹមតែមាន សមត្ថភាព ដ៏ពិសេសជាច្រើននោះទេ នាងមាន ទាំងសម្រស់ស្រស់ស្អាត ទៀតផង ដែលជាហេតុធ្វើឱ្យនាង មានភាព ល្បីល្បាញជាខ្លាំង តាំងតែពីនាងនៅជា បេក្ខភាពប្រឡងនៅឡើយ ហើយក៏មានភាពល្បីល្បាញ រឹតតែខ្លាំងទៀត នៅពេលដែល ហ្សាណា បានក្លាយទៅជា តារាចម្រៀងអាជីព ប្រចាំផលិតកម្ម រស្មីហង្សមាស នាពេលសព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដោយតាមរយៈការបង្ហោះរូបថតថ្មីៗ របស់តារាស្រីវ័យ២១ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ មិនស្ទើរនោះឡើយ ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនរបស់នាងជាមួយនឹងឈុតរ៉ូបពណ៌ទឹកសមុទ្រលាយឈូក ត្រឹមជង្គង់ពិតជាខ្យូតគួរឲ្យស្រលាញ់យ៉ាងខ្លាំង រីឯសម្រស់និងរូបរាងវិញ ក៏កាន់តែប្រែប្រួលមកជាស្រស់ផូរផង់ សាច់សខ្ចី រាងស្រឡូន គួរឲ្យទាក់ទាញផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]