ភ្នំពេញ៖ ទោះជាឃ្លាតឆ្ងាយពីវិស័យសិល្បៈក៏ពិតមែន តែ បច្ចុប្បន្ននេះ តារាស្រី កញ្ញា បេនីយ៉ាំង កំពុងតែមានភាពមមាញឹក និងទទួលបានជោគជ័យទៅលើការរកស៊ីរបស់ខ្លួន ជាពិសេស ហ្វេនជាច្រើនក៏នៅតែបង្ហាញពីការគាំទ្រ និងតាមដានគ្រប់សកម្មភាពរបស់តារាស្រីរូបនេះជានិច្ច។
យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាង ទន្ទឹមនឹងភាពជោគជ័យនៅក្នុងមុខរបរថ្មីរបស់ខ្លួនវិញ ក៏មានភាពស្រស់បំព្រងមិនចាញ់គ្នាដែរ ក្នុងពេលដែលរូបនាងបានបង្ហាញពីសកម្មភាព ទំនាក់ទំនងស្នេហាដ៏ស្អិតរមួតជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត នៅលើបណ្ដាញសង្គម ដែលបានយល់ចិត្តគ្នា និងផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ថ្មីនេះ កញ្ញា បេនីយ៉ាំង បានបញ្ចេញរូបភាពជាច្រើនសន្លឹក បង្ហាញពីឈុតឆាកឱបថើបគ្នាជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួន ពោរពេញដោយភាពផ្អែមល្ហែម ព្រមជាមួយនឹងសារសរសេរថា៖
ទន្ទឹមនឹងឈុតឆាកដ៏រំជើបរំជួលបែបនេះ ក៏កំពុងតែធ្វើឲ្យបណ្ដាអ្នកទស្សនាក៏ដូចជាហ្វេនៗជាច្រើនស្ទើរតែលើសជាតិស្ករជំនួសអ្នកទាំងពីរ និងបានចូលមកខមិនបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមមួយនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]