ភ្នំពេញ៖ ការរាប់អានមិត្តភក្ដិមិនប្រកាន់ប្រុសឬស្រីនោះទេ សំខាន់ចិត្ត និងការចុះសម្រុងគ្នាទើបរាប់អានជាមិត្តនឹងគ្នាបានយូរអង្វែង។ ពិតណាស់ ការបង្កើតចំណងមិត្តភាពជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា មិនថាចាស់ឬក្មេងនោះឡើយ។ ម្យ៉ាងបើនិយាយដល់មិត្តល្អ មានមិនច្រើនឡើយសម្រាប់មនុស្សទូទៅ មិនថាសង្គមពីមុន ឬបច្ចុប្បន្ននោះទេ។
យ៉ាងណាមិញ បើក្រឡេកមើលមិត្តភាពកញ្ញា សុភ័ក្រ កុសុម៉ា គេតែងតែសង្កេតឃើញតារាស្រីរូបនេះ បង្ហាញភាពស្និទ្ធស្នាលជាមួយមិត្តភក្ដិស្ទើរគ្រប់ពេលវេលាតែម្ដង។ ដោយគេដឹងថា មិត្តភក្ដិដែលជិតស្និទ្ធរបស់នាងនាពេលថ្មីៗនេះជាពិធីកររូបសង្ហា ពូកែវោហាស័ពន្ទគឺលោក វី យ៉ារ៉ូ និងដេវីដ។ ក្នុងនោះដែរ គ្រប់សកម្មភាពរបស់តារាប្រុសស្រី៣រូបនេះ តែងតែធ្វើឲ្យហ្វេនអ្នកគាំទ្រសើចសប្បាយជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង មិនត្រឹមតែសកម្មភាពក្នុងវីដេអូប៉ុណ្ណោះទេដែលធ្វើឲ្យអ្នកគាំទ្ររំភើបនឹងមិត្តភាពតារា៣រូបនេះ តែអ្វីដែលគេចាប់អារម្មណ៍នោះ រូបភាពថ្មីមួយសន្លឹកដែល កញ្ញា សុភ័ក្រ កុសុម៉ា ជាមួយលោក យ៉ារ៉ូ និងដេវីដ បានថតឱបគ្នា មើលទៅពិតជាស្និទ្ធស្នាល បង្ហាញភាពកក់ក្ដៅ និងផ្ដល់ក្ដីស្រលាញ់ចំពោះគ្នាបែបមិត្តភក្ដិយ៉ាងគួរឲ្យសរសើរ។
គួរបញ្ជាក់ផងដែរថា បើទោះបីតារាប្រុសស្រី៣រូបនេះ ទើបតែរាបើអានគ្នា តែចំណងមិត្តភាពនៃការរាប់អានរបស់អ្នកទាំង៣ បានបង្ហាញពីភាពរឹងមាំមិនប្រែប្រួលតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]