តាកែវ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ឡុង លីគ័ង្គ ចាប់តាំងពីឈានជើងចូលប្រឡងក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ រហូតគេបានក្លាយជាតារាចម្រៀងមកដល់បច្ចុប្បន្ន សន្ទុះនៃការគាំទ្ររបស់គេ ក៏មានច្រើនខ្លាំងមិនធម្មតានោះឡើយ ហើយការងារសិល្បៈរបស់គេ ពីមួយថ្ងៃទៅមួយថ្ងៃក៏មមាញឹកច្រើនផងដែរ។
យ៉ាងណាមិញ ទន្ទឹមនឹងការងារសិល្បៈជោគជ័យទាំងវ័យក្មេងបែបនេះ បើងាកមកមើលពីជីវិតឯកជនរបស់តារាចម្រៀងដែលមានស្រុកកំណើតនៅខេត្តតាកែវរូបនេះវិញ យើងឃើញថា លីគ័ង្គ នៅតែរស់នៅប្រើជីវិតយ៉ាងសាមញ្ញនៅឯស្រុកកំណើតដដដែល ខណៈពេលនេះរូបគេមានឈ្មោះល្បីល្បាញពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះទៀតសោត ថ្មីៗនេះ លីគ័ង្គ ទើបតែបានបង្ហោះរូបភាពមួយចំនួន បង្ហាញពីការរស់នៅបែបស្រុកស្រែរបស់គេ ដោយរូបគេបានទៅធ្វើការដកស្ទូងស្រូវនៅឯក្នុងស្រែជាមួយជីដូន ស្លៀកពាក់យ៉ាងសាមញ្ញៗ ធម្មតាៗខ្លាំងមែនទែន ប៉ុន្តែរូបភាពបង្ហាញពីជីវិតបែបនេះ មើលទៅក៏មានក្ដីសុខម្យ៉ាង ហ្វេនៗឃើញសរសើរសឹងគ្រប់គ្នា៕
ទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]