ភ្នំពេញ៖ ពិតណាស់ ក្រោយកសាងឈ្មោះកាន់តែល្បីៗល្បាញពីមួយថ្ងៃទៅមួយថ្ងៃ ពេលនេះអតីតបេក្ខភាព The Voice Kids ប្អូនប្រុសឡុង លីគ័ង្គ កាន់តែមានប្រជាប្រិយភាពស្ទុះកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលបានឡើងឆាក ថតរឿងផ្សេងៗជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការសរសើរចំពោះទឹកចិត្តរបស់ប្អូនប្រុសគ្រប់គ្នា ក្រោយមានទឹកចិត្តល្អ បានជួយដល់អ្នកដទៃដែលកំពុងតែលំបាកយ៉ាងប្រពៃ ទោះខ្លួនមានវ័យក្មេងយ៉ាងណាក្តី ក៏ប៉ុន្តែទឹកចិត្តពិតជាល្អប្រពៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះប្អូនបាននាំយកថវិកាមួយចំនួន ជួយទៅដល់ជនរងគ្រោះ បងប្អូនដែលរងគ្រោះដោយការរំលោភបំពាន។ ជាមួយគ្នានេះ មិនមែនត្រឹមតែជួយថវិការទេ តែទង្វេីររបស់ តារាវ័យក្មេងរូបនេះ បានជួយព្យាបាលជម្ងឺផ្លូវចិត្តដល់កុមារី តូចៗដែលកំពុងតែភ័យ និង ខ្លាច មនុស្សប្រុស ទៀតផង ។

តាមរយៈទឹកចិត្តដ៏ល្អរបស់ប្អូនប្រុសបានធ្វើឲ្យមហាជនជាច្រើន ពិតជាសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តដ៏ល្អប្រពៃ សម្រាប់ការជួយដល់អ្នកលំបាកបែបនេះ ទាំងដែលខ្លួននៅក្មេងប៉ុណ្ណឹងសោះនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ