ភ្នំពេញ៖ បន្ទាប់ពីធ្លាប់ចូលរួមប្រគួតក្នុងកម្មវិធី The Voice Kid Cambodia កាលពីប៉ុន្មានឆ្នាំមុន បច្ចុប្បន្ន ឆេង ប្រសិទ្ធ ក៏បានក្លាយជាតារាចម្រៀងវ័យក្មេងមួយរូប ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ដោយសារតែរូបគេមានសមត្ថភាពច្រៀងបានយ៉ាងពីរោះ ពិសេសគេថែមទាំងមានរូបរាងសង្ហាខ្លាំងផងដែរ ខណៈពេលនេះគែទើបតែមានវ័យ ត្រឹមតែ១២ឆ្នាំ ក៏ដោយ។

ជាក់ស្ដែង កាលពីពេលថ្មីៗ ឆេង ប្រសិទ្ធ ទើបតែបាន Cover បកស្រាយបទចម្រៀងថ្មីមួយបទ ធ្វើឲ្យឲ្យមហាជនដែលជាអ្នកគាំទ្រ មានការលាន់មាត់សរសើរ និងពេញចិត្តយ៉ាងច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ តារាវ័យក្មេងរូបនេះ បានបកស្រាយនូវបទចម្រៀង «លក់គោយន្ត» ដែលបទនេះពិតជាតឹងមែនទែន ហើយការប្រើប្រាស់បច្ចេកទេសច្រៀងក៏ពិបាកផងដែរ ប៉ុន្តែ ឆេង ប្រសិទ្ធ អាចបកស្រាយបានយ៉ាងពីរោះ លន្លង់លន្លោច មិនចាញ់ម្ចាស់ដើមប៉ុន្មាននោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ការបកស្រាយចម្រៀង ឆេង ប្រសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ