រាជធានីភ្នំពេញ ៖ ជឿជាក់ថាបងប្អូន នៅចាំអតីតបេក្ខភាព The Voice Kid កុមារា ឆេង ប្រសិទ្ធ ជាក់ជាមិនខាន ដែលអ្នកលេងបណ្តាញសង្គម ល្បីថាមានមុខមាត់ដូចនឹងតារាកូរ៉េ ពិសេសដំបូងឡើយស្មានតែជា បងប្អូននឹងតារាចម្រៀង STEP ព្រោះមានទម្រង់មុខមាត់ប្រហាក់ប្រហែលគ្នាខ្លាំង។

ទោះបីមិនបានជ័យលាភីក្តី តែគិតមកដល់ពេលនេះ កុមារាវ័យ១០ឆ្នាំផ្លាយរូបនេះ រក្សាប្រជាប្រិយភាពរបស់ខ្លួនបានយ៉ាងល្អ មិនត្រឹមតែបន្តឡើងច្រៀងលើឆាកតន្ត្រីញឹកញាប់ប៉ុណ្ណោះទេ កុមារារូបនេះ នៅទទួលបានការងារថតស្បតពាណិជ្ជកម្មជាហូរហែថែមទៀតផង​ លើសពីនេះទៅទៀត ក៏មានចេញបទចម្រៀងថ្មីជារឿយៗមិនចាញ់បេក្ខភាពស្រករគ្នាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ធ្លាប់ជាក្មេងតូចម្នាក់ច្រៀងលើឆាកម្នាក់ តែធ្មេចបើកៗកន្លងផុតទៅ៥ឆ្នាំ ពេលនេះពេញកម្លោះស្តូក ដោយរូបសម្បត្តិរបស់តារាប្រុសវ័យក្មេង ឆេង ប្រសិទ្ធ កាន់តែប្លែកទាក់ទាញខ្លាំងឡើង បូករួមនឹងស្ទាយ៍រៀបចំខ្លួនបែបហ្វេសសិនទៀតនោះ ធ្វើឲ្យកុមារារូបនេះ ត្រូវគេឯងសរសើរថាសង្ហាគ្រប់ៗគ្នា កម្ពស់ខ្ពស់ស្រឡះ រាងស្តើង មុខមាត់គួរឲ្យស្រឡាញ់ សមជាតារាមែន ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ឆេង ប្រសិទ្ធ(ពីតូច)
តារាចម្រៀង ឆេង ប្រសិទ្ធ(ពីតូច)
តារាចម្រៀង ឆេង ប្រសិទ្ធ
តារាចម្រៀង ឆេង ប្រសិទ្ធ
តារាចម្រៀង ឆេង ប្រសិទ្ធ
តារាចម្រៀង ឆេង ប្រសិទ្ធ
តារាចម្រៀង ឆេង ប្រសិទ្ធ
តារាចម្រៀង ឆេង ប្រសិទ្ធ
តារាចម្រៀង ឆេង ប្រសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ