រាជធានីភ្នំពេញ ៖ ដូចដែរបាន ស្គាល់រួចហើយ តារាកំប្លែង នាងខ្ញុង ធ្វើឲ្យ មហាជនភ្ញាក់អារម្មណ៍ជាខ្លាំង ក្រោយមហាជន យល់ច្រលំថា រូបនាង បានប្រកាសលាឈប់ពីការងារសិល្បៈ តែផ្ទុយទៅវិញ គឺគ្រាន់តែ ការលាឈប់ពី ស្ថានីយប៉ុស្ត CTN ដោយបញ្ចប់កុងត្រារបស់នាង ក្នុងពេលថ្មីៗនេះ។

ជាមួយគ្នានេះ រូបនាង នៅតែទទួលការងារក្នុងសិល្បៈដូចដើម គ្រាន់តែ មិនអាចទទួលយក ប្រាក់ខែពី CTN តទៅទៀត ដោយសារតែ ភាពមមាញឹកក្នុងក្រុមគ្រួសារ ជាពិសេស ត្រូវមើលថែកូនតទល់ជាមួយស្វាមី ព្រោះខ្លួន មិនហ៊ានជួលអ្នកមើលថែជំនួស ក្នុងសម័យកូវីដនេះ ដូច្នេះ រូបនាង រអៀសខ្លួនជាខ្លាំង ក្នុងការទទួលប្រាកខែពី CTN ហើយធ្វើការមិនបានពេញលេញ ជាពិសេសគឺ មិនអាចឲ្យលោកពុក វ៉ិចទ័រ ជួបបញ្ហាលំបាកព្រោះខ្លួនបន្តឡើយ។ រាល់កម្មពិធី ដែលត្រូវរូបនាង ខកខានមិនបានចូលរួមនោះ គឺលោកពុក វ៉ិចទ័រ ត្រូវរ៉ាប់រងផ្លាស់ប្តូរគ្រប់យ៉ាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ការងារក្នុងអាជីពសិល្បៈ រូបនាងប្រកាសថា ខ្លួនមិនអាចបោះចោលបានឡើយ ព្រោះដោយសារ សិល្បៈនេះហើយ ទើបធ្វើឲ្យនាង មានកេរ្ត៍ឈ្មោះ និងត្រូវបានមហាជនខ្មែរ ស្គាល់រូបនាង ស្ទើរគ្រប់ៗគ្នា លើសពីនេះទៀត​ ការងារសិល្បៈនេះ រូបនាង បានតស៊ូតាំងពីនៅកុមារ ព្រោះមានក្តីស្រលាញ់តាំងពីកំណើត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

នាងខ្ញុង
នាងខ្ញុង
នាងខ្ញុង
នាងខ្ញុង និងកូនប្រុស
នាងខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង