ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា វីត វីត គឺជាតារាស្រីម្នាក់ ដែលមហាជនភាគច្រើនស្គាល់នាងតាមរយៈការធ្វើជាពិធីការិនីនៅក្នុងកម្មវិធីនានារបស់ទូរទស្សន៍ប៉ុស្ដិ៍អប្សរា។ ហើយរយៈពេលនៃការប្រឡូកក្នុងសិល្បៈរបស់នាងជាច្រើនឆ្នាំមកនេះ យើងឃើញថាប្រជាប្រិយភាពរបស់នាងក៏មានសន្ទុះខ្លាំងណាស់ដែរ បើទោះបីជាតារាស្រីរូបនេះ ហាក់ស្ងាត់មួយរយៈក៏ដោយ តែសព្វថ្ងៃនាងក៏ងាកមកខាងផ្នែកសម្ដែងបន្ថែមមួយទៀតផងដែរ។

ដោយឡែក បើក្រឡេកមកមើលសម្រស់របស់ វីត វីត ពេលនេះវិញ បើទោះបីជាឆ្នាំនេះ នាងមានអាយុ ៣៤ឆ្នាំទៅហើយក៏ពិតមែន តែហ្វេនៗនៅតែសរសើរអំពីសម្រស់នាងថា ពូកែថែរក្សាសម្ផស្ស ឲ្យនៅតែសាច់ចាំ មិនចេះចាស់តាមអាយុសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិសេស បើសម្លឹងមកមើលតាមរយៈរូបភាពថ្មីៗរបស់នាងខាងក្រោមនេះ យើងឃើញថា មិនថា លេងស្ទីលតែងខ្លួនបែបណា សម្លៀកបំពាក់បែបម៉េចក៏ដោយ ក៏ វីត វីត នៅតែមើលទៅស្រស់ស្អាត លេចធ្លោ មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មាននោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖

វីត វីត
វីត វីត
វីត វីត
វីត វីត
វីត វីត
វីត វីត
វីត វីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីត វីត