តារាកម្សាន្ត៖ បើនិយាយដល់ឈ្មោះតារាស្រីដែលជាពិធីការិនីដ៏ល្បីល្បាញទាំង ៧នាក់ខាងក្រោមនេះ មហាជនច្បាស់ជាស្គាល់ពួកគេរួចមកហើយ តាមរយៈការងារសិល្បៈ និងការធ្វើជាពិធីការិនីក្នុងកម្មវិធីទូរទស្សន៍ និងតាមកម្មវិធីធំៗល្បីៗនានា កាលពីពេលកន្លងមក។
ក្នុងនោះផងដែរ កំពូលតារាស្រីទាំងនេះ ជារឿយៗក៏ត្រូវបានអ្នកគាំទ្រពោលសរសើរអំពីទេពកោសល្យ និងសមត្ថភាពដ៏ពូកែរបស់ពួកគេមិនដាច់ពីមាត់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រៅពីអ្នកទាំង ៧នាក់នេះ មានរូបសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញហើយនោះ នៅពេលឡើងតាមកម្មវិធីធំៗ ពួកគេថែមទាំងមានសមត្ថភាពនិយាយភាសាបរទេសបានយ៉ាងជំនាញ និងប្រើប្រាស់ការបញ្ចេញសម្លេងបានយ៉ាងល្អ គួរឲ្យសរសើរតែម្ដង៕
ពិធីការិនីទាំងនោះ រួមមាន៖
១.ជីមមី
តារាស្រីរូបរាងតូចស្រឡូនរូបនេះ មានទាំងសម្រស់ស្អាតបែបធម្មជាតិហើយ នាងក៏អាចនិយាយភាសាអង់គ្លេស និងភាសាថៃ បានយ៉ាងប៉ិនប្រសប់។

២.វីត វីត
ពិធីការិនីជើងចាស់រូបនេះ ក៏ជំនាញខាងប្រើប្រាស់ភាសាអង់គ្លេសបានល្អផងដែរ នៅពេលឡើងឆាកធំៗ។

៣.ថន លក្ខិណា
តារាស្រីរូបនេះ ក៏មិនខុសពីតារាស្រីខាងលើៗដែរ ដោយនាងក៏ពូកែធ្វើជាពិធីការិនីក្នុងប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស ហើយនាងក៏អាចប្រើប្រាស់ភាសាថៃបានយ៉ាងស្ទាត់។

៤.ហេង កែវនីតា
តារាស្រីសាច់ចាំ សម្រស់ស្អាតរូបនេះ ក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងពូកែ។

៥.កែវ ចាន់និមល
ពិធីការិនីពូកែវោហាស័ព្ទរូបនេះ ក៏មិនខុសពីតារាស្រីខាងលើ ដោយនាងក៏អាចប្រើភាសាអង់គ្លេសបានល្អ។

៦.ខៀវ សានសាណា
តារាស្រីតូចល្អិតរូបនេះ ត្បិតខ្លួនតូច តែសមត្ថភាពនាងពិតជាពូកែ ហើយក៏អាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់។

៧.យុគ ចិន្ដា
តារាជើងចាស់រូបនេះ ក៏ពូកែខ្លាំងណាស់ដែរ ពិសេសអ្នកនាងអាចប្រើភាសាអង់គ្លេស និងភាសាថៃបានថែមទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]