ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពពោះ៩ខែ១០ថ្ងៃ ថ្មីៗនេះតារាសម្ដែងស្រី អ្នកនាង ឈុំ វត្តី ទើបតែនឹងទទួលចំណងដៃបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ កាលពីជាង២អាទិត្យកន្លងទៅ ។ដែលធ្វើឲ្យស្វាមីរបស់នាង មានក្ដីរំភើបពោរពេញដោយស្នាមញញឹមពេលបានឃើញមុខប្រពន្ធនិងកូនឆ្លងទន្លេដោយសុខភាពបែបនេះ ។
យ៉ាងណាមិញ ឈុំ វត្តី ជាមួយនឹងស្វាមី ក៏តែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាមិនដែលខាននោះទេ នៅលើបណ្ដាញសង្គមរបស់ពួកគេ ហើយក៏មានអ្នកនិយាយស្ញើចសរសើរអំពីចំណងស្នេហ៍ដ៏មានសុភមង្គលរបស់ពួកគេជាហូរហែរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក អ្វីដែលគួរឲ្យសរសើរនិងរំភើបជាពន់ពេកសម្រាប់ អ្នកនាង ឈុំ វត្តី នោះគឺ បើទោះបីជានាងបានពពោះនឹងទទួលរងនូងការឈឺចាប់ក្នុងការបង្កើតកូនតែម្នាក់ឯងក៏ដោយ ប៉ុន្តែជាក្តីសុខយ៉ាងពេញទំហឹងដែលមានស្វាមីចេះជួយទុក្ខធុរពេលដែលភរិយាកំពុងតែលំបាក បើទោះបីជាស្វាមីអ្នកនាងមិនបានពពោះក៏ដោយ តែលោកបានធ្វើរឿងជាច្រើនសម្រាប់ភរិយា ដូចជាមើលថែយកចិត្តទុកដាក់ បោកគក់ ច្របាច់ដៃជើងឲ្យ អ្នកនាង ដោយគ្រាន់តែមើលក៏មានកម្លាំងចិត្តផងដែរ៕
សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]