យើងដឹងហើយថាភ្នែកមានសារសំខាន់កម្រិតណានោះ ដូចនេះហើយការថែទាំភ្នែកឲ្យមានសុខភាពល្អ គឺជារឿងចាំបាច់ដូចគ្នា។ វិធីសាមញ្ញៗមួយចំនួនអាចជួយឲ្យភ្នែករបស់យើងមានសុខភាពល្អបាន។ តើមានវិធីអ្វីខ្លះ?
១. របបអាហារត្រឹមត្រូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរបបអាហារល្អចំពោះភ្នែកមានផ្លែឈើ បន្លែ ពិសេសបន្លែពណ៌លឿង និងបៃតងចាស់ មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពភ្នែក។ ដូចគ្នាដែរ ត្រី ស៊ុត និងផ្លែឈើមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា៣ ដូចជាផ្លែបឺរ ក៏មានសារសំខាន់ចំពោះសុខភាពភ្នែកដូចគ្នា។
បន្លែ ដែលល្អចំពោះសុខភាពភ្នែកមានដូចជា ដំឡូងជ្វា ប៉េងប៉ោះ ការ៉ុត ខាត់ណាខៀវ និងបន្លែស្លឹកបៃតងផ្សេងទៀត ជាដើម។ ចំណែកផ្លែឈើរួមមានផ្លែបឺរ ក្រូច ផ្លែគីវី និងទំពាំងបាយជូរ ជាដើម។
២. រក្សាទម្ងន់ខ្លួនឲ្យបានល្អ
ទម្ងន់ខ្លួនក៏ទាក់ទងនឹងសុខភាពភ្នែកដែរ។ បើសិនជាយើងធាត់ពេក អាចនាំយើងប្រឈមនឹងជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមនេះទៀតសោតបើគ្រប់គ្រងមិនបានល្អអាចធ្វើឲ្យយើងមានបញ្ហាសុខភាពភ្នែកដែរ។ បញ្ហាប្រឈមចំពោះសុខភាពភ្នែក គឺជំងឺភ្នែកដោយសារទឹកនោមផ្អែម និងជំងឺទឹកដក់បាតភ្នែក។
៣. ហាត់ប្រាណជាប្រចាំ
ដូចគ្នាដែរ ការហាត់ប្រាណមិនមែនល្អតែសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ តែក៏មានប្រយោជន៍ដល់សុខភាពភ្នែកដែរ។ ល្អបែបម៉េចវិញ? ល្អចំពោះភ្នែក ត្រង់ថាអ្នកហាត់ប្រាណជាប្រចាំ អាចការពារខ្លួនពីជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ និងកូលេស្តេរ៉ូលខ្ពស់។ ជំងឺទាំងអស់នេះសុទ្ធតែអាចនាំឲ្យយើងមានបញ្ហាគំហើញ។ ដូចនេះ បើយើងបានហាត់ប្រាណទៀងទាត់ នោះមានន័យថាយើងបានបន្ថយហានិភ័យបញ្ហាភ្នែកដែរ។
៤. សម្រាកភ្នែកខ្លះ
បច្ចុប្បន្នគ្នាយើងជាច្រើនកំពុងធ្វើការលើកុំព្យូរទ័រ ហើយបន្តមើលទូរសព្ទថែមទៀតផង។ ការប្រឹងសម្លឹងអេក្រង់អេឡិចត្រូនិកទាំងនេះយូរម៉ោងអាចធ្វើឲ្យយើងភ្លេចព្រិចភ្នែក នាំឲ្យយើងរួយភ្នែក។ ដូចនេះហើយ បើយើងធ្វើការច្រើនលើកុំព្យូរទ័រ គួរសម្រាកភ្នែកខ្លះទើបជាការល្អ។ ជាការណែនាំយើងគួរសម្រាលភ្នែករាល់២០នាទីម្ដង និងសម្លឹងមើលរបស់ផ្សេងចម្ងាយពីខ្លួនប្រហែល៦ម៉ែត្រ ក្នុងរយៈពេល២០វិនាទី។
ក្រៅពីនេះ ការមិនជក់បារី ការប្រើប្រាស់វ៉ែនតាបានត្រឹមត្រូវតាមកម្រិតភ្នែក និងពិនិត្យភ្នែក ពេលភ្នែកមានបញ្ហា ក៏សុទ្ធតែជាវិធីជួយឲ្យភ្នែកយើងមានសុខភាពល្អដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]