ភ្នំពេញ៖ អតីតារាសម្ដែងលោក ឈុំ ស៉ីថា បច្ចុប្បន្នកាន់តែមានជីវិតស្រស់បំព្រង ខណៈបានរៀបការ និងមានកូនៗគួរឲ្យស្រលាញ់ដល់ទៅ៥នាក់។ ម្យ៉ាងវិញទៀត គេសង្កេតឃើញតារារូបនេះ តែងតែយកចិត្តទុកដាក់លើភរិយា និងកូនៗបានយ៉ាងល្អ គួរឲ្យសរសើរ និងធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នា។

បើក្រឡេកមើលការងារបន្ទាប់ពីផ្អាកពីសិល្បៈ គេដឹងថាលោក ឈុំ ស៉ីថា ក៏ជាមន្ត្រីធ្វើការនៅជួររាជការមានឋានៈស័ក្ដិ៤ និងមានមុខរបស់ផ្ទាល់ខ្លួនទៀតផង។ ក្នុងនោះដែរ បច្ចុប្បន្នតារារូបនេះ ពិតជាមានជីវភាពល្អប្រសើរ បន្ទាប់ពីចាប់ដៃគ្នាជាមួយភរិយាខំរកស៉ីអស់ជាច្រើនឆ្នាំកន្លងមកនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះលោក ឈុំ ស៉ីថា បានធ្វើឲ្យអ្នកលេងបណកដាញសង្គមបើកភ្នែកធំៗគ្រប់គ្នា ក្រោយបងកហោះរូបផ្ទះវីឡាយ៉ាងស្កឹមស្កៃ ដែលកំពុងសាងសង់នោះ។ បើទោះបី ផ្ទះវីឡាកំពុងនឹងសង់ឡើងមិនទាន់រួចរាល់បានមួយរយភាគរយ តែមើលទៅគួរឲ្យចង់រស់នៅតែម្ដង។ ជាពិសេស ផ្ទះវីឡាតារារូបនេះសង់ឡើងនៅលើទីធ្លាដីធំទូលាយ អមជាមួយបរិយាកាសល្អទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ឈុំ ស៉ីថា
  លោក ឈុំ ស៉ីថា
  លោក ឈុំ ស៉ីថា
  លោក ឈុំ ស៉ីថា
  លោក ឈុំ ស៉ីថា និងភរិយា
ទិដ្ឋភាពផ្ទះវីឡា  លោក ឈុំ ស៉ីថា
ទិដ្ឋភាពផ្ទះវីឡា លោក ឈុំ ស៉ីថា
ទិដ្ឋភាពផ្ទះវីឡា លោក ឈុំ ស៉ីថា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ ស៊ីថា​