រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបានដឹងហើយថា ដេន នីក្វាន់ ជាតារាស្រីមួយរូប ដែលមាន មហាជនជាច្រើន បានផ្ទុះការកោតសរសើរពី សម្រស់របស់រូបនាង មិនត្រឹមតែ មានរូបរាងសម្បត្តិស្រស់ស្អាត គួរឲ្យទាក់ទាញទេ សូម្បីតែ សម្តីសម្តៅរបស់ តារាស្រីរូបនេះ ក៏ពិរោះទន់ភ្លន់ ធ្វើឲ្យ មហាជន កាន់តែពេញចិត្តខ្លាំងឡើង។

មិនតែប៉ុណ្ណោះ ថារូបនាងទៅ ជាមនុស្សវ័យជ្រេទៅហើយ មានអាកប្បកិរិយាគួរឲ្យស្រលាញ់រាប់អាន ថ្លៃថ្នូរយ៉ាងដូច្នេះ ប្រសិនបើក្រឡេកទៅមើល កូនស្រីតែម្នាក់របស់ខ្លួនវិញ ល្អហួស គឺមិនសមមានឈ្មោះជា កុមារីឡើយ។ លើសពីនេះទៅទៀត ជឿជាក់ថា បងប្អូនមហាជនខ្មែរ ប្រាកដជាស្គាល់ ភាពល្បីល្បាញរបស់ កុមារី ល្អហួស ហៅយ៉ាយ៉ា នេះច្រើនគ្នាហើយ មិនថា ជាអាកប្បកិរិយា ឥរិយាបថទេ សូម្បីតែ សម្រស់ក៏មិនទៅណាឆ្ងាយពីម្តាយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ក្នុងថ្ងៃកំណើតក្មេងស្រី ល្អហួស តារាស្រី ដេន នីក្វាន់ បានថតរូបជាមួយកូនស្រី នៅជិតគ្នា ធ្វើឲ្យហ្វេនៗ ចាប់ផ្តើមដឹងថា ម្តាយកូនអ្នកទាំងពីរ គឺស្ទើរតែដូចគ្នាទៅហើយ មិនថា បបូរមាត់ មិនថាភ្នែក គឺសុទ្ធតែដូចម្តាយ ឃើញហើយ ភ្ញាក់ព្រឺតតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាស្រី ដេន នីក្វាន់
   តារាស្រី ដេន នីក្វាន់
   តារាស្រី ដេន នីក្វាន់
កុមារី ល្អហួស
កុមារី ល្អហួស
កុមារី ល្អហួស
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់