ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែង និងតារាចម្រៀង លោក នូ ឧសភា ជាតារាមួយរូបកំពុងដកជាប់ក្នុងចិត្តមិត្តៗយុវវ័យគ្រប់ស្រទាប់ ដោយបច្ចុប្បន្ន តារាប្រុសរូបនេះ កាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេស ពេលនេះលោកក៏កាន់តែមានភាពមមាញឹកនឹងការសិល្បៈច្រើនថែមទៀតផង។

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យ ទស្សនិកជន អ្នកគាំទ្រ អត់ទ្រាំមិនសរសើរមិនបាននោះ ក្រៅពីមានទឹកដមសម្លេងពិរោះរណ្ដំចិត្ត សម្រាប់មិត្តអ្នកស្ដាប់ និងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ហើយ តារាចម្រៀងវ័យក្មេង រូបនេះ ក៏មានរូបរាងសង្ហា មិនធម្មតាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិចតារាប្រុសសាច់ដុំកង់ៗរូបនេះក៏មិនបង្អង់យូរ បានចេញមកបង្អូតរូបរាងដ៏សង្ហារបស់លោកសារជាថ្មី ដែលកាន់តែធ្វើឲ្យហ្វេនៗជ្រួលជ្រើម និង ចាប់អារម្មណ៍លើរូបលោកកាន់តែខ្លាំង ជាមួយរូបភាព ថតបែបស៊ិចស៊ី បង្ហាញរាងកាយ នៅក្នុងទឹកជ្រោះថ្លាឆ្វេង មិនចាញ់ពេលមុនៗឡើយ។ ដោយហ្វេនៗសឹងតែលង់នឹងរូបរាង ដ៏ទាក់ទាញរបស់លោក ដែលមើលទៅសង្ហា មិនចាញ់តារាបរទេស មួយចំនួនឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

នូ ឧសភា
នូ ឧសភា
នូ ឧសភា
នូ ឧសភា
នូ ឧសភា
នូ ឧសភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូ ឧសភា