អាការៈក្អក ឈឺចាប់ និងអស់កម្លាំង អាចជារោគសញ្ញានៃអាលែកហ្ស៊ី ឬផ្ដាសាយ ប៉ុន្តែពេលខ្លះវាក៏អាចបង្ហាញពីការឆ្លងមេរោគផ្លូវដង្ហើមផងដែរ។ ទោះបីជាការឆ្លងមេរោគផ្លូវដង្ហើមអាចជាសះស្បើយដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែពេលខ្លះវាក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងដូចគ្នា។ មិនថាយើងស្ថិតក្នុងហានិភ័យខ្ពស់ឬអត់នោះទេ ការព្យាបាលការឆ្លងមេរោគភ្លាមៗ គឺជារឿងដែលចាំបាច់បំផុត។
ប្រភេទនៃការឆ្លងមេរោគផ្លូវដង្ហើម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការឆ្លងមេរោគផ្លូវដង្ហើម អាចប៉ះពាល់ដល់ប្រព័ន្ធដង្ហើមផ្នែកខាងលើ ប្រព័ន្ធដង្ហើមផ្នែកខាងក្រោម ឬទាំងពីរ។ ប្រព័ន្ធដង្ហើមផ្នែកខាងលើរបស់យើងរត់ពីប្រហោងឆ្អឹងច្រមុះ ទៅកាន់បំពង់សំឡេង ហើយផ្នែកខាងក្រោមរត់ពីបំពង់សំឡេងទៅកាន់សួត។ ការឆ្លងមេរោគផ្លូវដង្ហើមខាងលើ ជាទូទៅ រួមមានផ្ដាសាយធម្មតា ជំងឺរលាកក្រពេញអាមីដាល់ និងជំងឺរលាកបំពង់សំលេង។ ចំណែកឯការឆ្លងមេរោគផ្លូវដង្ហើមខាងក្រោម មានដូចជាជំងឺរលាកទងសូត និងជំងឺរលាកសួត។
មូលហេតុបង្ក
ពិតណាស់ ខណៈពេលដែលការឆ្លងមេរោគទូទៅ បណ្ដាលមកពីការប៉ះពាល់នឹងអ្នកដែលផ្ទុកមេរោគ កត្តាដទៃទៀតដែលបង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមនេះ មានដូចជា៖
- ការជក់បារី
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ
- អាយុ
- ការបំពុលខ្យល់
- ធូលី
- ការចាល់អាស៊ីដ
- ឧស្ម័នដែលបង្កគ្រោះថ្នាក់ពីសារធាតុគីមី
ការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួនដូចជាជំងឺផ្ដាសាយ ក៏អាចវិវត្តទៅជាការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាល់ ដូចជាជំងឺរលាកសួតដែរ។
សញ្ញាព្រមាននៃការឆ្លងមេរោគផ្លូវដង្ហើម
ជាក់ស្ដែង ការឆ្លងមេរោគផ្លូវដង្ហើមអាចប៉ះពាល់ដល់មនុស្សគ្រប់គ្នាតាមរបៀបផ្សេងៗគ្នា។ រោគសញ្ញាមួយចំនួនអាចមានសភាពស្រាល ខណៈពេលដែលរោគសញ្ញាផ្សេងទៀតមានលក្ខណៈធ្ងន់ធ្ងរដែលត្រូវការការព្យាបាលជាបន្ទាន់។ រោគសញ្ញាទូទៅនៃការឆ្លងមេរោគផ្លូវដង្ហើម រួមមាន៖
- ក្អកស្លេះ ឬក្អកស្ងួត
- តឹងចម្រុះ ឬតឹងទ្រូង
- ហៀរសំបោរ
- អស់កម្លាំង
- ឈឺចាប់រាងកាយ
- គ្រុនក្ដៅកម្រិតទាប
- ឈឺបំពង់ក
ការឆ្លងមេរោគផ្លូវដង្ហើមអាចស្រដៀងនឹងជំងឺផ្ដាសាយនៅដំណាក់កាលដំបូងក៏ពិតមែន ប៉ុន្តែរោគសញ្ញាទាំងនេះ អាចវិវត្តយ៉ាងឆាប់រហ័សទៅជាស្ថានភាពធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់។
ផលវិបាកមួយចំនួន ដែលយើងគួរប្រុងប្រយ័ត្ន
- ឈឺទ្រូង និងតឹងទ្រូង
- ពិបាកដកដង្ហើម
- គ្រុនក្ដៅខ្លាំង រហូតដល់៣៩អង្សាសេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]