រាជធានីភ្នំពេញ ៖ ពិតណាស់ ជាតារាស្រីល្បីម្នាក់ ក្នុងស្រុកមែន តែតារាស្រី គង់ ចាន់ស្រីមុំ កម្រណាស់ មានបញ្ហាក្នុងបណ្តាញសង្គម លេចវត្តមានក្នុងព័ត៌មានមិនល្អ ឫក៏មាន ការបញ្ចេញមុខជា សាធារណៈដោយអារម្មណ៍មិនល្អណាមួយសោះ ខណៈពេល ភាគច្រើន រូបនាងតែងត្រូវបាន មហាជនសរសើរពី សម្រស់ ការតុបតែងខ្លួន និងសុមង្គលក្នុងគ្រួសារ ។
តែយ៉ាងណាក្តី បែរជាថ្មីៗនេះ រូបនាង បានចេញមុខ ក្នុងការផ្សាយផ្ទាល់ចេញពី ទំព័រផ្លូវការរបស់ខ្លួន ដោយអារម្មណ៍ខឹងសម្បារញ័រមាត់ ដោយសារតែ មានទំព័រហ្វេសប៊ុកមួយ បានវាយប្រហារលើ យីហ៊ោហាងរបស់ខ្លួន MoMo ដែលគិតមកដល់សព្វថ្ងៃនេះ មាន៨សាខា ទូទាំងប្រទេសទៅហើយនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបនាង បានបន្តថា ខាងក្រុមការងារកំពុងស្រាវជ្រាវពី គណនីហ្វេសប៊ុកមួយនោះ ថាតើការធ្វើបែបនេះ ក្នុងគោលបំណងអ្វី ដើម្បីបង្ខូចកេរ្ត៍ឈ្មោះហាង ដើម្បីភាពល្បីរបស់ខ្លួន ឫក៏មាន បុគ្គលណាម្នាក់ទិញទៅពិតជា លក់ក្នុងតម្លៃខុសធម្មតាបែបនេះមែន ជាមួយគ្នានេះ រូបនាងថា មានអ្នកលក់ជាច្រើន លក់លើសតម្លៃហាង អស់ធំត្រឹម២ដុល្លារ ដោយសារតែ គាត់ទិញទៅលក់បន្ត ត្រូវចំណាយថ្លៃឡើងចុះ ពិតជាសមរម្យ តែនេះ មកនិយាយថា ឡេមួយប្រអប់ តម្លៃលើសដល់ទៅទ្វេដង ពីតម្លៃក្នុងហាង ស្ទើរមិនគួរជឿ។
គួរបញ្ជាក់ថា មានគណនីហ្វេសប៊ុកមួយ បានបង្ហោះពី ឡេលាបក្លៀករបស់ខ្លួន ក្នុងចំណងជើងថា "MoMo full price 30$ Wow មិនគួរឲ្យទិញ" ព្រមទាំង បង្ហាញរូបឡេមានបិទស្លាកយីហ៊ោហាង MoMo ទៀតផង ដែលឡេនេះ លក់ក្នុងហាង តម្លៃត្រឹមតែ ១៥ដុល្លារតែប៉ុណ្ណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]